ស្មានតែខ្លាំ!រថយន្តស៊េរីទំនើបម៉ាកBMW សាកកម្លាំងជាមួយរថយន្តម៉ាកសាំយ៉ុងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំដូចគ្នា

0
579

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកBMW សាកកម្លាំងជាមួយរថយន្តម៉ាកសាំយ៉ុងដែលមិនបន្ថយលឿនដូចគ្នាមកដល់ចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំដូចគ្នា ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកBMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-2133 បើកបរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តទួរីសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J-8575 បើកតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំដូចគ្នា តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុភាគីទាំងសងខាងក៏បាននិយាយសម្របសម្រួលគ្នា ព្រមទទួលខុសដូចគ្នា និងយករថយន្តទៅធ្វើរៀងៗខ្លួនមិនពិបាកដល់ប៉ូលិសឡើយ៕

Facebook Comments
Loading...