យុវជន២នាក់រងរបួសខណៈជិះម៉ូតូប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបពីក្រោយ

0
533

ភ្នំពេញ ៖ យុវជន១ក្រុមជិះម៉ូតូប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមហាវិថីព្រះនរោត្តម កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI-1390 ក្នុងល្បឿនលឿនប្រដេញគ្នាជាមួយម៉ូតូជាច្រើនគ្រឿងទៀតមកពីក្រោយក៏ជ្រុលទៅបុកគូទរថយន្តម៉ាកQ7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-1413 បើកតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង បម្រុងបត់ឆ្វេងក៏ស្រាប់ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចទាក់ទងទៅជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ នាពេលក្រោយ៕

Facebook Comments
Loading...