លី តឿន អ្នកប្រដាល់ដ៏កម្សត់ម្នាក់ ថ្ងូរដាច់បាយគួរអោយអាណិតបំផុត! ស្របពេលប្រពន្ធទើបសម្រាលកូនភ្លោះ

0
1442

ភ្នំពេញ ៖ លី តឿន អ្នកប្រដាល់ដ៏កម្សត់ម្នាក់ ថ្ងូរប្រាប់ប្រធានក្លិប និងប្រាប់កីឡាករដូចគ្នាថា លោកដាច់បាយគួរអោយអាណិតបំផុត! ស្របពេលប្រពន្ធទើបសម្រាលកូនភ្លោះ ហើយឱកាសបានប្រកួតម្ដងម្កាលប៉ុណ្ណោះ អំឡុងពេលកូវីដផ្ទុះខ្លាំង គឺការចំណាយនៅតែខ្ពស់ តែចំណូលធ្លាក់ចុះខ្លាំង។

កីឡាករលី តឿន ប្រឹងឡើងលើសង្វៀនប្រដាល់ ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់គ្រប់គ្រងជីវភាពគ្រួសារ ដែលការលំបាកនេះគ្មាននរណាដឹងក្រៅពីរូបលោកនិងក្រុមគ្រួសារនោះឡើយ។ បើទោះជាដឹងថា មិនមេនពេរលគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ដោយសារប្រពន្ធកូនខ្ចីក៍ដោយ ក៍កីឡាកររូបនេះប្រឹងឡើងប្រកួតបើទោះជាដឹងមិនឈ្នះគេក៍ដោយក៍សុខចិត្តឡើងសង្វៀនរងនូវកណ្តាប់ដៃ និងការទាត់ពីកីឡាករផ្សេង យ៉ាងក្រំខ្លួនយកប្រាក់បន្តិចបន្តួចមកផ្គុតផ្គង់គ្រួសារដែរ។

សូមបញ្ជាក់ថា, វត្តមានបង្ហាញខ្លួននៅក្នុងការប្រកួតកាលពីសប្តាហ៍មុន នៅទូរទស្សន៍បាយ័ន កីឡាករ លី តឿន បាន ឡើងប្រកួតជាមួយកីឡាករ ថាន់ បំរ៉ុង ហើយ ទទួលបានលទ្ធផលចាញ់ពិន្ទុយ៉ាងគ្រាំគ្រាខ្លួន ដោយទទួលបានតម្លៃខ្លួនប្រកួតចំនួន៣៥ម៉ឺន រៀលប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ការខ្វះខាតរបស់លោក ប្រាក់ចំនួន ៣៥ម៉ឺនរៀលនេះ គឺច្រើនបំផុតដើម្បីយកទៅដោះស្រាយ ជួយប្រពន្ធដែលទើបនឹងឆ្លងទន្លេបានកូនភ្លោះពេលនោះ។

តាមរយៈការក្រខ្សត់ តស៊ូ លះបង់គ្រប់បែបយ៉ាងដើម្បីគុណខ្មែរ កីឡាកររូបនេះត្រូវបានប្រធានក្លិប និងកីឡាករជាមិត្តភ័ក្តិមួយចំនួនជួយរៃអង្គាសបាន ប្រាក់មួយចំនួនបន្ថែមទៀត ដោយសារតែម្នាក់ៗ គេអាណិត ហើយគេដឹងថា កីឡាកររូបនេះជួប ការលំបាកខ្លាំង ចាប់តាំងពីកូវីដផ្ទុះខ្លាំង។ កីឡាកររូបនេះត្រូវបានមិត្តរួមក្រុមនិយាយថា ខ្សត់ណាស់ ទើបចូលប្រដាល់ ប៉ុន្តែសង្វៀនបើកវិញ មិនទាន់ច្រើន ហើយកីឡាករឡើងប្រកួតទម្រាំ ដល់ជុំក៏យូរដែរ ទើបធ្វើអោយជីវភាពរបស់ កីឡាកររូបនេះកាន់តែយ៉ាប់។

សង្ឃឹមថានឹងមានសប្បុរសជន អាចជួយឧបត្ថម្ភដល់កីឡាករប្រដាល់របស់កម្ពុជាយើង នៅពេលដែលបានឃើញអំពីទិដ្ឋភាពនៃការរស់នៅដ៏ក្រខ្សត់នេះ ដូចជាបងប្អូនបានឃើញរួចហើយ ប្រពន្ធទើបនឹងឆ្លងទន្លេបានកូនភ្លោះពីរនាក់ សុខចិត្តរកពេលទៅឡើងប្រកួតលើសង្វៀន ដើម្បីបានប្រាក់យកមកជួយគ្រួសារ។ ប៉ុន្តែការឡើងប្រកួតកាលពីមួយសប្តាហ៍មុន ខណៈដែលខ្លួនចាញ់ពិន្ទុ គឺរងនូវកណ្តាប់ដៃ និងការទាត់ដោយកីឡាករ ថាន់ បំរ៉ុង យ៉ាងក្រំខ្លួនផងដែរ៕

Facebook Comments
Loading...