កញ្ញាស៊ីន យូប៊ីន ត្រូវបានChanel Youtube ជ្រើសចូលក្នុងចង្កោមជាតារាស្រីលេចធ្លោក្នុងតំបន់អាស៊ាន

0
1286

ភ្នំពេញ ៖ កញ្ញាស៊ីន យូប៊ីន ត្រូវបានChanel Youtube មួយជ្រើសរើសជាតារាសម្តែងស្រីឆ្នើមរបស់កម្ពុជា និងជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីមកពីបណ្តាប្រទេសក្នុងប្រតំបន់អាស៊ាន។

ប្រសិនបើគេនិយាយពីស្នាដៃសម្តែងវិញ ប្រាកដណាស់ ស៊ីន យូប៊ីន ពិតជាលេចធ្លោខ្លាំងដែលនាងធ្លាប់បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រជានិច្ច។ តារាស្រីនិយមជួយការងារសង្គមរូបនេះធ្លាប់បានទាំងចូលរួមសម្តែងឲ្យផលិតកម្មជាច្រើនក្នុងស្រុក ហើយសូម្បីតែផលិតកម្មរបស់ប្រទេសជិតខាងកម្ពុជាក៏ចាប់អារម្មណ៍នាងហើយនាងធ្លាប់បានសម្តែងខ្សែភាពយន្តមួយរបស់ផលិតកម្មដ៏ល្បីល្បាញរបស់ថៃផងដែរ។ ឆាណែលយូធូបដែលមានឈ្មោះថា Top Song Chanel បានបញ្ចេញវីដេអូមួយកាលពីពេលថ្មីៗនេះដោយបានជ្រើសរើសតារាសម្តែងស្រីសរុបចំនួន៩រូបដែលលេធ្លោរួមទាំងស្នាដៃសម្តែងខ្សែភាពយន្តមួយចំនួនរបស់ពួកគេយកមកបង្ហាញផងដែរដែល ឆាណែលមួយនេះបានបញ្ចេញមុខគេនោះគឺតារាសម្តែងស្រីល្បីល្បាញរបស់ប្រទេសឡាវនាង Louknum Thidalat  និងបន្ទាប់គឺតារាសម្តែងស្រីវ័យ២៨ឆ្នាំមកពីប្រទេសប្រ៊ុយណេគឺនាង Liyana Yus និងតារាស្រីវ័យ២៤ឆ្នាំ កញ្ញាស៊ិន យូប៊ីន របស់កម្ពុជានោះតែម្តង។ វីដេអូនេះបានបង្ហាញសមិទ្ធផលសម្តែងខ្សែភាពយន្តមួយចំនួនរបស់នាងភ្ជាប់ដោយរូបថតដ៏ស្រស់ស្អាតទាក់ទាញជាច្រើនផងដែរ។ តារាស្រីបន្តគឺនាង Paing yothu វ័យ៣១ឆ្នាំរបស់មីយ៉ាន់ម៉ា។ ខណៈដែលតារាសម្តែងដ៏លេចធ្លោមកពីប្រទេសសិង្ហបុរីគឺបានទៅលើតារាស្រីវ័យ៥១ឆ្នាំគឺនាង ស៊ូ អ៊ីថេ ដែលប្រជាជនខ្មែរធ្លាប់បានស្គាល់និងហៅថានាងបូបូនោះតែម្តង។ តារាស្រីបន្ទាប់គឺមកពីប្រទេសវៀតណាមវ័យ៣១ឆ្នាំ នាង Ninh Doung LanNgoc  ខណៈដែលតារាឆ្នើមស្រីមកពីប្រទេសម៉ាឡេស៊ីគឺនាង Neelofa ។ តារាស្រីបន្ទាប់ពីមកពីប្រទេសហ្វីុលីពីនគឺនាង Liza Soberano  ហើយក្រៅពីនេះក៏មានតារាស្រីមកពីប្រទេសឥណ្ឌូនេស៊ីដែរគឺនាងNatasha Wilona។ ចុងក្រោយគឺតារាសម្តែងស្រីថៃវ័យ២៩ឆ្នាំ នាងម៉ៃ ដាវីកា។ ទោះជាយ៉ាងណាទាំងនេះគឺគ្រាន់តែជាការជ្រើសរើសឡើងរបស់ឆាណែលយូធូបមួយយោងទៅតាមស្នាដៃសម្តែងរបស់តារាស្រីទាំងអស់នេះតែប៉ុណ្ណោះ៕

Facebook Comments
Loading...