ផ្ទះបណ្តែតទឹក និងបែត្រីដែលព្រមស្មាក់ចិត្តរុះរើ និងចល័តចេញដោយខ្លួនឯងក្នុងក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅសម្រេច១០០%

0
362

ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធរសង្កាត់ព្រែកព្នៅ សង្កាត់សំរោង និងរដ្ឋបាលខណ្ឌព្រែកព្នៅ ចុះរៀបចំជារៀងរាល់ថ្ងៃមក ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយលើផ្ទៃទឹក ដែលប្រជាពលរដ្ឋរៀតណាមបានស្មាក់ចិត្តរុះរើ និងចល័តចេញ ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ចំនួន៣២២ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះបើគិតជាភាគរយស្មើរ១០០%ហើយ។

លោកឈាន ណារ៉ា ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក បានប្រាប់ឲ្យដឹងថាក្នុងការចុះអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹកនេះ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះផ្សព្វផ្សាយនិងពន្លឿនជារៀងរាល់ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋដែលស្មាក់ចិត្តរុះរើទាំងនោះរុះរើដោយខ្លួនឲ្យបានឆាប់ដើម្បីអាជ្ញាធរស្រួលគ្រប់គ្រង។

លោកបន្តថា ជាលទ្ធផលប្រជាពលរដ្ឋជនជាតិវៀតណាមដែលបានរុះរើ និងចល័តដោយស័្មគ្រចិត្តផ្ទះបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះបើគិតជាភាគរយស្មើរ១០០% ក្នុងនោះសង្កាត់ព្រែកព្នៅ មានសរុប២៥៩ផ្ទះ និងបែ ចំណែកសង្កាត់សំរោង មានសរុបចំនួន៦៣ផ្ទះ និងបែ បានចុះធ្វើកំណត់ហេតុរុះរើ និងចល័តចេញ ដោយខ្លួនឯងចំនួន៦៣បែស្មើ១០០%. សរុបផ្ទះទឹកចំនួនផ្ទះ និងបែត្រីចំនួន ៣២២ផ្ទះ និងបែ ក្នុងនោះបានរុះរើដោយខ្លួនឯងចំនួន៣២២ផ្ទះ និងបែស្មើរ១០០%៕

Facebook Comments
Loading...