អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង​ថា បណ្តាញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ត្រូវតែ​ស្តារឡើងវិញ​ភ្លាមៗ​ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ​

0
792

ភ្នំពេញ ៖ បន្ទាប៉ពីប្រទេស​កូរ៉េខាងជើង​បាន​បិទ​ចោល​នូវ​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​ជាមួយ​ប្រទេស​កូរ៉េខាងត្បូងកាលពីឆ្នាំមុន ពេលនេះអ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា បណ្តាញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ត្រូវតែ​ស្តារឡើងវិញ​ភ្លាមៗ​ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ​។​

មន្ត្រី​រូបនោះ​បាន​គូសបញ្ជាក់ថា «​បណ្តាញ​ទំនាក់ទំនង គឺជា​មធ្យោបាយ​នៃ​ការប្រាស្រ័យ​ទាក់ទង​ដ៏​សំខាន់បំផុត ហើយ​ប្រទេស​កូរ៉េ​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ម្តង​ហើយ​ម្តងទៀត​ដើម្បី​ថែរក្សា​បណ្តាញ​ទំនាក់ទំនង​ទាំងនេះ​»​។​

ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ៩ខែមិថុនា កាលពី​ឆ្នាំមុន ប្រទេស​កូរ៉េខាងជើង​បាន​បិទ​ចោល​នូវ​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ការឆ្លើយតប​ទៅនឹង​ការ​បង្ហោះ​ប៉ោង​ប៉ោង​ឆ្លងកាត់​ព្រំដែន​ដោយ​គ្មាន​ការអនុញ្ញាត​ជាមួយ​ខិត្តប័ណ្ណ​ឃោសនា​ប្រឆាំងនឹង​រដ្ឋាភិបាល​កូរ៉េខាងជើង​។

ទីក្រុង​ព្យុងយ៉ាង​បានចាត់ទុក​សកម្មភាព​ទាំងនេះ​ថា ​ជា​សកម្មភាព​អរិភាព​ដែល​រំលោភបំពាន​ទៅលើ​កិច្ចព្រមព្រៀង​សន្តិភាព​។ ជាការ​ឆ្លើយតប ប្រទេស​កូរ៉េខាងជើង​បាន​កាត់ផ្តាច់​ទូរស័ព្ទ​ទំនាក់ទំនង​ទាំងអស់​នៅក្នុង​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ជា​អចិន្ត្រៃយ៍ រួមទាំង​បណ្តាញ​ទំនាក់ទំនង​រវាង​យោធា និង​បណ្តាញទូរស័ព្ទ​បន្ទាន់​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​គណៈកម្មាធិការ​ក​ណ្តា​ល​គណបក្ស​ពលករ​កូរ៉េខាងជើង​។ ក្រោយមក ទីក្រុង​ព្យុងយ៉ាង​បាន​បំផ្ទុះ​កម្ទេច​អាគារ​មួយ​នៅក្នុង​ទីក្រុង​ព្រំដែន Kaesong ដែលមាន​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​នៅ​ទីនោះ​។​

ចាប់តាំងពី​ពេលនោះ​មក ប្រទេស​កូរ៉េខាងជើង​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ប្រទេស​កូរ៉េខាងត្បូង​សម្រាប់​កិច្ចចរចារ ឬ​ការស្តារ​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​ណាមួយ​នោះទេ​៕ (​ប្រភព TASS)

Facebook Comments
Loading...