សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នាចាប់ពីថ្ងៃទី១៦ ដល់២២មិថុនា និងមានខ្យល់ ផ្គរ រន្ទះ ភ្លៀងពីកម្រិតតិចទៅបង្គួរ

0
738

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់២២ ខែមិថុនា ឆ្នាំ២០២១ នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរតាមតំបន់។ ជាមួយគ្នានេះ អាចនឹងមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យម ដូចនេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា។

ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរគួបផ្សំ និងប្រព័ន្ធសម្ពោធទាប នូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេល តែនឹងក៏កើតឡើងវិញ។

ស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរតាមតំបន់។ ជាមួយគ្នានេះ អាចនឹងមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យម ដូចនេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា៕

Facebook Comments
Loading...