ឃាត់ខ្លួនភ្លាមៗម្ចាស់ក្រុមហ៊ុនម៉ៅការ សាងសង់ KMB(ខេអឹមប៊ី) ដែលម៉ៅកាសង់គំរោងក្រុងរណប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

0
104

ក្រោយផ្ទុះកាតវ៉ាពីសំណាក់កម្មករ សមត្ថកិច្ចបានឃាត់ខ្លួនភ្លាមៗម្ចាស់ក្រុមហ៊ុនម៉ៅការ សាងសង់ KMB(ខេអឹមប៊ី) ដែលម៉ៅកាសង់គំរោងក្រុងរណប ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាអោយបើកលុយអោយកម្មករជាកំហិតនៅម៉ោង11 និង30នាទីថ្ងៃនេះ ដែលជាការដោះស្រាយជូនកម្មករយ៉ាងពេញចិត្តរបស់អ្នកឧកញ៉ាវ័យក្មេង។

បន្ទាប់ពីផ្ទុះកាតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យគំរោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា  បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតនៅម៉ោង11:30នាទីថ្ងៃនេះតែម្ដង។

សូមបញ្ជាក់ផងដែថា គំរោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត4000(បួនពាន់)ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KM​B)សាងសង់អាគាពាណិជ្ជកម្មគ្រោង30អាគា មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត។ ដោយឡែកកាលថ្ងៃទី12/6/2021ពេលល្ងាចម៉ោង6:00បានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយបើកលុយអោយកម្មករនោះ ។ព្រឹកនេះអ្នកគ្រប់គ្រងគំរោងបានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន(KMB)តាំងពីល្ងាចម្សិលមិញដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ាឡេងណាវ៉ាត្រា៕

Facebook Comments
Loading...