អ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា កោះហៅបន្ទាន់អ្នកម៉ៅការចូលខ្លួនដោះស្រាយ

0
506

ភ្នំពេញ ៖ បន្ទាប់ពីមានរឿងតវ៉ា ពីសំណាក់កម្មករ ដែលធ្វើការឲ្យក្រុមហ៊ុន ក្រុងរណបឆាយណា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករ ជាច្រើនថ្ងៃភ្លាមធ្វើ ឲ្យ មានការភ្ញាក់ផ្អើលហើយ ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បានប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ។

លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បានបង្ហោះលើ បណ្ដាញសង្គមផ្ទាល់ខ្លួន   លោកថា” ខ្ញុំបាទប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោកពៅសុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់ អាគារពាណិ ជ្ជកម្ម គ្រោងចំនួន30 អាគារនៅគំរោង សូមចូលរួមដោះស្រាយជាមួយ ពុកម៉ែបងប្អូន កម្មករកម្មការិនី ចំនួន ជាង200នាក់ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់។ លោកបន្តថា ខ្ញុំបាទបានព្យាយាម ទាក់ទងជាច្រើនលើក ច្រើនសារតែលោក មិនព្រម លើកទូរស័ព្ទព្រោះវាគឺជាការ គេចវេសដែលធ្វើឲ្យប៉ះ ពាល់កិត្តិយសក្រុម ហ៊ុន យ៉ាងធ្ងន់ធ្ងរ។”

តាមការបញ្ញាក់ បន្ថែម របស់ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រាបានបញ្ចាក់ផងដែល ថាកន្លងមកអោយតែលោក ពៅ សុខសាន្ដ ដែល ជា មេការ ខាង លើ  ឲ្យ តែ មក សុំ ពិគ្រោះ សំណើរបើកប្រាក់ ឈ្នួល ជូនបុគ្គលិក (ខ្ចី)ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ចតែដោយឡែកនៅថ្ងៃទី 11 ខែ6 ឆ្នាំ2021 នេះលោកពៅសុខសាន្តពុំបានផ្ដល់ពត៌មានជូនមកក្រុមហ៊ុនទេ។ បែរជាបាត់ដំណឹង ហើយ ខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។

គិតមកដល់ ម៉ោងនេះ នៅមិនទាន់ដឹងថា ការដោះស្រាយស្ដី ពីការតវ៉ារបស់កម្មករខាង លើដោះស្រាយដល់ចំណុចណា នៅឡើយនោះទេ យើងនឹងរង់ចាំមើលលទ្ធផលទាំង អស់គ្នា៕

Facebook Comments
Loading...