ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ គាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ តម្រូវឲ្យការរុះរើសំណង់មិនរៀបរយលើផ្ទៃទឹក

0
3087

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនក្នុងខណ្ឌព្រែកព្នៅបានគាំទ្រពេញទំហឹងនូវចំណាត់ការសាលារាជធានីភ្នំពេញ ដែលសាលាខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យ និងផ្សព្វ​ផ្សា​យ​នៅតាមទន្លេដែលមាន ផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងការចុះត្រួតពិនិត្យ និងផ្សព្វ​ផ្សា​យ​ដល់ប្រជាពលរដ្ឋតាមដងទន្លេជាលើកទី៣ លោកសុខ សម្បត្តិ បានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនេះភាគច្រើនជាជនជាតិវៀតណាម មានចំនួន២៩២ខ្នងផ្ទះ និងមានចំនួន៣០៨គ្រួរសា នៅក្នុងភូមិគ្រួសនៃសង្កាត់សំរោង និងក្នុងភូមិឌួង ភូមិពោធិមង្គល ភូមិផ្សារលិច និងភូមិកណ្តាល នៃសង្កាត់ព្រែកព្នៅ ដែលបានមកសង់ផ្ទះ បែរចិញ្ចឹមត្រីរស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ដែលបច្ចប្បន្នផ្ទះ និងបែរត្រីទាំងនោះបណ្តែតមកធ្ពួកគ្នាជិតពាក់កណ្តាលទន្លេទៅហើយ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង។

លោកបន្តថា ផ្ទះឬបែរដែលបានមករស់នៅលើផ្ទៃទឹកទន្លេនេះ គឺបណ្តាលឲ្យបាត់បង់សោភ័ណ្ឌភាពព បរិស្ថាន និងអនាម័យទឹកទន្លេទៀតផង ហើយការចេញសេចក្តីជូនដំណឹងរសប់សាលារាជធានីភ្នំពេញ និងសាលាខណ្ឌព្រែកព្នៅ គឺមិនចំពោះជនជាតិវៀតណាម ឬជនជាតិណាឡើយគឺយើងតម្រូវឲ្យពួកគាត់រើចេញទាំងអស់ចាប់ពីសេចក្តីជូនដំណឹងនេះតទៅ គឺទុករយៈពេល៧ថ្ងៃចាប់ពីសេចក្តីជូនដំណឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១មក។

រីឯលោកចៅ វាសនា ក្នុងនាមប្រធានភូមិគ្រួស និងប្រជាពលរដ្ឋទាំងអស់បានគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញនេះ ដែលមកដល់បច្ចប្បន្ននេះមានបងប្អូនច្រើនជាតិសាសន៍ដែលមកតាំងទីលំនៅក្នុងទឹកទន្លេ បានបង្ករអោយខាតប្រយោជន៍ជាតិខ្លាំងណាស់។ យើងទាំងអស់គ្នាទាំងជនជាតិកម្ពុជា ទាំងជនបរទេសគ្រប់ជាតិសាសន៍ចង់ឃើញទីក្រុងស្អាត បរិស្ឋានល្អ ច្រាំងស្អាតទាក់ទាញទេសចរណ៍ ពិសេ​សតំបន់ខណ្ឌព្រែកព្នៅ ជាតំបន់មួយដែលត្រូវរៀបចំទទួលភ្ញៀវមកទស្សនាស៊ីហ្គែមឆ្នាំ២០២៣ នាពេលខាងមុខឆាប់នេះ។

លោកបន្តថា បច្ចុប្បន្នប្រជាជនដែលរស់នៅលើទឹកទន្លេក្នុងភូមិសាសន៍រាជធានីមិនមែន​មានតែមួយជនជាតិទេ ហើយការរស់នៅបែបនេះគឺធ្វើអោយប៉ះពាល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅភាគច្រើនក្នុងរាធធានី ដែលបានបំពុលបរឹស្ថានធ្ងន់ធ្ងរ ដោយបន្សល់កាកសំណស់រឹង និងរាវចូលទន្លេរមួយថ្ងៃម្នាក់ប៉ុន្មានដង ហើយប៉ុន្មាននាក់ ប៉ុន្មានគ្រួសារ?ហើយនរណាហូបទឹកទន្លេនេះខ្លះ? ពិសេសតំបន់ព្រែកព្នៅកាកសំណល់មនុស្សផងនិងកាកសំណល់ត្រីសាច់ដែលលក់សល់ហើយខូចគេយកមកធ្វើប្រហុក ផ្អកហើយទំលាក់កាកសំណល់ចូលទន្លេផង មិនថារដូវត្រីទេគឺគ្រប់រដូវព្រោះត្រីចិញ្ចឹមនិងយកមកពីក្រៅគឺធ្វើរាល់ថ្ងៃតែម្តង។

ចំណែកលោកហម សោភ័ណ្ឌ ប្រជាពលរដ្ឋរបស់ភូមិកណ្តាល នៃសង្កាត់ព្រែកព្នៅ បានលើកឡើងថា ខ្ញុំសុំគំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ ធ្វើនេះមិនសំដៅជនជាតិមួយណាទេ មិនថាបងប្អូនខ្មែរ រឺសាសន៍ណាក៏ដោយអោយតែរស់នៅបំពុលបរិស្ថានបែបនេះត្រូវតែចាកចេញ។ ប្រទេសយើងក៏ដូចប្រទេសជិតខាងយើងក៏ដូចប្រទេសដ៏ទៃទៀតក្នុងពិភពលោកគ្មាននរណាអនុញ្ញាតិនិងមិនទទួលយកបានទេ ក្នុងការរស់នៅបំពុលបរិស្ឋានបែបនេះ ហើយណាមួយប្រទេសយើងកាន់តែជឿនលឿន ទីក្រុងយើងកាន់តែស្រស់ស្អាត ដូចនេះយើងរួមគ្នាជួយសម្អាតទាំងលើគោកនិងលើទឹក ដើម្បីរស់នៅមានបរិស្ថានល្អ ផាសុខភាព និងដម្បីមុខមាត់ប្រទេសជាតិយើងផងដែរ។

លោកបន្តថា សាលារាជធានីភ្នំពេញធ្វើនេះមិនមែនប្រឆាំងជាតិសាន៍ណាទេ គឺធ្វើដើម្បីទាំងអស់គ្នាទូទៅ គឺទីក្រុងត្រូវស្អាតសម្រាប់ទាំងអស់គ្នា សម្រាប់ទាំងអស់គ្នាត្រូវតែស្អាតសម្រាប់ទីក្រុង សំរាប់គ្រប់ជាតិសាន៍ដែលនៅក្នុងទីក្រុងរួមទាំងទេសចរផងដែរ ហើយយើងទាំងអស់គ្នាទាំងជនជាតិកម្ពុជា ទាំងជនបរទេសគ្រប់ជាតិសាន៍ចង់ឃើញទីក្រុងស្អាត បរិស្ឋានល្អ ដើម្បីសុខភាពល្អទាំងមនុស្សនិងសត្វទាំងពួង៕

Facebook Comments
Loading...