ម្ចាស់ផ្ទះបារ៉ែន លុតក្រុមភ្ញៀវកម្ពុជា៨-០ ក្នុងជំនួបជើងទី២នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022

0
121

ម៉ាណាម៉ា ៖ បន្ទាប់ពីបរាជ័យក្នុងទឹកដីខ្លួនឯងកន្លងមកក្រុមជម្រើសជាតិកម្ពុជា បានហោះទៅសងសឹកម្ចាស់ផ្ទះបារ៉ែន តែមិនអាចសងសឹកក្រុមជម្រើសជាតិបារ៉ែនបានឡើយ ក្រោយរង់បរាជ័យ ៨-០ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូលC នាពហុកីឡដ្ឋានជាតិបារ៉ែន នៅយប់រំលងអធ្រាត្រថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ដូចការគ្រោងទុករបស់គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Ryu Hirose បានផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងមួយចំនួន បង្ហាញវត្តមានក្នុងការប្រកួតនេះ ទោះបីលទ្ធផលមិនល្អប្រសើរក៏ដោយ។

ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ប៉ារ៉ែន ធ្វើសម្រេចដោយកីឡាករ Komail Hasan Al-Aswad រកបាន២គ្រាប់ នៅនាទីទី៨ និងនាទី៧១, កីឡាករ Mohamed Al Romaihi នៅនាទី៤៥+៤, កីឡាករ Ali Madan រកបាន ២គ្រាប់ នៅនាទី៤៦ និងនាទី៦៥ , កីឡាករ Jasim Al Shaikh នាទី៥២ និងកីឡាករ Ismaeel Abdullatif នៅនាទី៧៥ និងនាទី៩០+៣។

ការបរាជ័យនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា មិនទាន់ស្គាល់ជ័យជម្នះឡើយ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតស្មើ ១ និងចាញ់ ៥ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ស្របពេលការបន្ថែម ៣ពិន្ទុរបស់ម្ចាស់ផ្ទះបារ៉ែន បានធ្វើឲ្យពួកគេ ឡើងឈរកំពូលតារាងពូល C ជាបណ្ដោះ​អាសន្ន ដោយរកបាន ១២ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ៦ប្រកួតឈ្នះ៣ និងស្មើ៣៕

Facebook Comments
Loading...