មន្ទីរពិសោធន៍ជំងឺកូវីដ-១៩ នៅជ្រោយហ្គាហ្សា លែងអាចធ្វើតេស្តបានទៀតហើយ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល

1
323

បរទេស ៖ មន្ទីរពិសោធន៍ជំងឺកូវីដ-១៩ តែមួយគត់នៅជ្រោយហ្គាហ្សា លែងអាចធ្វើតេស្តបានទៀតហើយ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគ្លីនិកមួយ ហើយបានធ្វើឲ្យបុគ្គលិកពេទ្យនៅក្រសួងមួយចំនួនបានរងរបួសស្រាល ដោយខ្លះរងរបួសធ្ងន់។

ក្រុមមន្រ្តីហាម៉ាស់បាននិយាយថា គ្លីនិក Al-Rimal ត្រូវបានបំផ្លាញមួយផ្នែក ខណៈក្រសួងសុខាភិបាលរបស់ទឹកដីនេះ និងការិយាល័យអឌ្ឍចន្ទក្រហមរបស់ប្រទេសកាតា ក៏រងការវាយប្រហារផងដែរ។

លោក Yousef Abu al-Rish អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកពេទ្យនៅក្រសួងបានរងរបួស ដោយខ្លះរងរបួសធ្ងន់។ មុនពេលផ្ទុះជម្លោះយោធារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលកាលពីសប្តាហ៍មុន អាជ្ញាធរនៅហ្គាហ្សាបានធ្វើតេស្តលើប្រជាជនជាមធ្យមប្រមាណ១,៦០០នាក់ក្នុងមួយថ្ងៃ។

អត្រានៃការធ្វើតេស្តវិជ្ជមានគឺស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅលើពិភពលោក គឺ២៨ភាគរយ ហើយមន្ទីរពេទ្យត្រូវហូរហៀរដោយអ្នកជំងឺ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា រហូតមកដល់ពេលនេះ តំបន់ដែលមានប្រជាជនជិត២លាននាក់មួយនេះ បានទទួលវ៉ាក់សាំងចំនួន១២២,០០០ដូស។ WHO បានបញ្ជាក់ថា មនុស្សចំនួន១០៣,០០០នាក់ បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាដោយក្នុងនោះមានជាង៩៣០នាក់បានស្លាប់៕

Facebook Comments
Loading...

1 COMMENT

  1. MKsOrb

    […]Wonderful story, reckoned we could combine some unrelated data, nevertheless definitely really worth taking a search, whoa did one find out about Mid East has got far more problerms too […]

Comments are closed.