លោកស្រីថាក់ ឡានី ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលលើកលែងទោស ឲ្យលោកស្រីត្រលប់មកកម្ពុជាវិញ

0
210

ប៉ោយប៉ែត ៖ លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាអតីតបក្សសង្គ្រោះជាតិបាននិរទ្ទេសខ្លួនទៅក្រៅប្រទេស ដែលដង្ហែតាមមេឧទ្ទាមក្រៅច្បាប់ដឹកនាំដោយបុគ្គលសម រង្ស៊ី គេចពីសំណាញ់ច្បាប់កម្ពុជា នៅពេលនេះបានវិលត្រលប់មកដល់មាតុប្រទេស វិញ នៅវេលាម៉ោងជាង១២ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោកស្រី ថាក់ ឡានី បានប្រាប់អ្នកកាសែតដោយក្តីរំភើបរីករាយ រកអ្វីប្រៀបផ្ទឹម ពុំបាន ដែលមានឱកាសវិលត្រលប់មកកាន់មាតុភូមិវិញ ក្រោមការសណ្ដោសប្រោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបញ្ជាក់ថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជាទៅ ស្នាក់នៅប្រទេសស៊ុយអែត តាមអតីតមេដឹកនាំ នៃអតីតបក្សប្រឆាំង លោកស្រីបានរស់នៅម្នាក់ឯង កណ្ដោចកណ្ដែង ដូចចកនៅកណ្ដាលលំហសមុទ្រ គ្មានកោះគ្មានត្រើយ ហើយអតីតមេដឹកនាំ នៃ អតីតបក្សប្រឆាំង មិនដែលមកសួរសុខទុក្ខ លោកស្រីម្ដងណាឡើយ។ នៅពេលលោកស្រី មានទុក្ខព្រួយ លោកស្រីតែង នឹកឃើញមេដឹកនាំ ដែលលោកស្រីជឿទុកចិត្ត តែម្នាក់គត់ ដែលអាចជួយសង្គ្រោះលោកស្រីបានគឺសម្ដេចតេជោ ហ៊ុន សែន។

លោកស្រីនិង ស្វាម៉ីគោរព ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដែលតែងជួយដោះស្រាយទុក្ខលំបាក ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ ស្រទាប់វណ្ណៈ ដោយ មិនប្រកាន់និន្នាការនយោបាយឡើយ។

គួរបញ្ជាក់ថា លោកស្រីថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យ លើកលែងទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តាមការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

Facebook Comments
Loading...