ប្រជាពលរដ្ឋចាស់ជរាចំនួន២០គ្រួសារ ដែលមានជីវភាពខ្វះខាតបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

0
613

ភ្នំពេញ ៖ លោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាចំនួន២០គ្រួសារ ដែលកំពុងជួបប្រទះជីវភាពខ្វះខាត កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ដែលមានទីលំនៅក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជា ខេមា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះជានៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រយុត្តិប្រឆាំងនូវជំងឺកូវីដក្តី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកបញ្ជាក់ថា ខណ្ឌព្រែកព្នៅក៍ដូចជាខណ្ឌផ្សេងៗទៀតដែរនៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ ហើយក៍មានអ្នកជាពីជំងឺនេះ និងមានអ្នកដែលកំពុងតែធ្វើចត្តាឡីស័កផងដែរ ដូចនេះប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ ជាងនេះទៅទៀតបើមិនចាំបាច់គឺកុំចេញក្រៅផ្ទះ នោះយើងនិងឈ្នះកូវីដមិនខាន។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទាំង២០គ្រួសារនាពេលនោះគឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន២០.០០០រៀលផងដែរ៕

Facebook Comments
Loading...