បច្ចប្បន្នហេតុការណ៍ចម្លែកៗដែលមានភ្លៀងធ្លាក់លាយឡំដុំទឹកកក បង្កការភ្ញាក់ផ្អើលស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ដែលពីមុនកម្របានឮ និងឃើញណាស់

0
943

កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលបន្ទាប់ពីមានឃើញភ្លៀងផ្គរខ្យល់កន្ត្រាក់ខ្លាំង ដែលលាយឡំដោយដុំទឹកកក់ធ្លាក់មកជាមួយផង កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅឃុំសំរោងលើ និងឃុំភ្នំតូច ក្នុងភូមិសាស្ត្រព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

បើទោះបីយ៉ាងណាក្តី បន្ទាប់ពីឃើញហេតុការណ៍ដ៏ចម្លែកនេះ ប្រជាពលរដ្ឋមួយចំនួនខ្លះ បាននាំគ្នាថតជាវីដេអូ បង្ហោះតាមបណ្តាញសង្គមហ្វេសបុក និងមានអ្នកសែចែក រំលែក បន្តគ្នាជាច្រើន ចំពោះហេតុការណ៍ចម្លែកមួយនេះ ដើម្បីឲ្យឲ្យអ្នកផ្សេងទៀតបានដឹងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសបុកមួយឈ្មោះ Suen Chansophea បានថតវីដេអូបង្ហោះ អមដោយសារថា«នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥:៣០នាទីល្ងាច មានភ្លៀងធ្លាក់ខ្លាំងចេញជាដុំទឹកកក លាយឡំនិងខ្យល់កន្រ្តាក់ ស្ថិតនៅឃុំសំរោងលើ និងឃុំភ្នំតូច ក្នុងភូមិសាស្ត្រ ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ »។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ថ្មីនេះបានជម្រាបដល់ប្រជាពលរដ្ឋអំពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលរងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ មូសុងនិរតី ដែលគ្រប់ដណ្តប់មកកម្ពុជា បណ្តាលឲ្យភ្លៀងធ្លាក់បាតុភូតផ្គររន្ទះ ខ្យល កន្ត្រាក់នៅតាមតំបន់មួយចំនួន ដែលត្រូវមានការប្រុងប្រ យ័ត្នចំពោះហេតុការណ៍ ផ្សេងៗដែលកើតមានឡើងរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៕

Facebook Comments
Loading...