រថយន្តដឹកទំនិញ១គ្រឿង បើកលឿនរួចជ្រុលទៅគៀម៉ូតូ១គ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅមហាវិថីឈ្នះ ឈ្នះ

0
720

ភ្នំពេញ ៖ តៃកុងបើករថយន្តដឹកទំនិញ១គ្រឿង បើកគ្មានប្រណីអាងតែផ្លូវស្ងាត់ បើកលឿនរួចជ្រុលទៅគៀម៉ូតូ១គ្រឿងដួលហើយកិនពីលើ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២០ នឹង០០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចមុខផ្ទះ ថុល រីមដែលស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ ឆាន គឹមឈានភេទប្រុស អាយុ៤៣ឆ្នាំ ខ្មែរមានទីលំនៅភូមិដំណាក់ត្រយឹងឃុំ សង្កាត់ចោមចៅ២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ ជំណែកអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ សល់តែរថយន្ត)។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៍សពាក់ស្លាកលេខភ្នំពេញ 1IF-9850 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ានដាយពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ3F-4369បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាមកពីក្រោយបានគៀជាមួយម៉ូតូបណ្តាលឲ្យដួលខ្ទាត់ចូលកង់រថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងតែម្តង ចំណែកឯតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត ប័ណសំគាល់រថយន្ត នឹងប័ណសំគាល់ខ្លួននៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលអោយមនុស្សស្លាប់ចំនួន ០១នាក់ ,ខូចខាតម៉ូតូធ្ងន់.១គ្រឿង ។ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តបង្ក នឹងម៉ូតូជនរងគ្រោះទៅរក្រាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំស្វែងរកម្ចាស់រថយន្ត មកធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសម្ថកិច្ចកំពុងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...