ក្រុមManchester United មានសង្ឃឹមច្រើនឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះលើក្រុមAS Roma ៦ទល់២

0
1177

កីឡាបរទេស ៖ ក្រុមបិសាចក្រហម Manchester United មានសង្ឃឹមច្រើនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះលើក្រុមភ្ញៀវ AS Roma ដល់ទៅ៦-២ សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានទី២ អឺរ៉ុប UEFA Europa League រដូវកាល ២០២០-២០២១ កាលពីយប់ថ្ងៃទិ៣០ ខែមេសា ឆ្នាំ២០២២១នេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Old Trafford ដែលជាទឹកដីរបស់បិសាចក្រហមនោះ ពួកគេធ្វើបានដល់ទៅ ៦គ្រាប់ពីសំណាក់កីឡាករ ៤នាក់ផ្សេងគ្នារួមមាន Bruno Fenandes និង Edinson Cavani ម្នាក់ ២គ្រាប់ដូចគ្នា ដែលធ្វើឲ្យខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយខាងលើនេះ រកបាន ១០គ្រាប់ហើយឲ្យ Man Utd ពីការបង្ហាញខ្លួនបាន ១៣ប្រកួត នៅមុនពេល Paul Pogba និង Mason Greenwood រកបានម្នាក់ ១គ្រាប់ដូចគ្នាចុងម៉ោង។

តែយ៉ាងណាក្រុមភ្ញៀវដែលមកពីអ៉ីតាលី Roma ក៏រកបាន ២គ្រាប់ផងដែរដើម្បីជាទុនសម្រាប់លេងជើងទី២ ក្នុងផ្ទះរបស់ខ្លួននាសប្តាហ៍ក្រោយពីការធ្វើបានសម្រេចរបស់កីឡាករ Pellegrini និង Eden Dzeko។

នេះជាលទ្ធផលរកបានច្រើនគ្រាប់លើកទី២ ពីសំណាក់ក្រុមរបស់លោក Ole Gunnar Solskjaer ដូចដែលពួកគេបានបំបាក់ Roma ៧-១ កាលពីក្នុង UEFA Champions League ឆ្នាំ២០០៧។ Man Utd ត្រូវប៉ះហង្សក្រហម Liverpool នៅ Old Trafford ក្នុង Premier League នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

Facebook Comments
Loading...