ប្រជាពលរដ្ឋក្នុងសហគមន៍សំរោងត្បូងចំនួន៤៦គ្រួសារទទួលអំណោយសម្តេចតេជោ

0
204

ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍សំរោងត្បូង កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីមកពីសាលារាជធានីភ្នំពេញ សាលាខណ្ឌ ព្រមទាំងសង្កាត់ផងដែរ។

លោកស៊ីម សុផង់ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានខិតខំខ្លាំងណាស់ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ហើយក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ សម្តេចបានផ្តល់ស្បៀងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។

ក្នុងឱកាសនោះផងដែរលោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់បង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការ ៣កុំ ៣ការពារ សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ គួរបញ្ជាក់ថា អំណោយសម្តេចតេជោ ដែលចែកជូនប្រជាពលរដ្ឋទាំង៤៦គ្រួសានេះគឺក្នុង១គ្រួសាទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួ ទឹកសៀវអ៊ីវ១យួ និងត្រីខ១យួផងដែរ៕

Facebook Comments
Loading...