លោកសុខ សម្បត្តិ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងសង្កាត់សំរោងនាំយកគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃក្នុងវត្តអង្គសេរីសួរស្តី

0
194

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោកអភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោកចៅសង្កាត់សំរោង ព្រមទាំងមន្ត្រីរដ្ឋបាលខណ្ឌ បាននាំយកគ្រឿងឧបភោគបរិភោគប្រគេនថ្វាយ ព្រះអយុវឌ្ឍនវង្ស ទូច ថន និងជាព្រះចៅអធិការវត្តអង្គសិរីសួស្តី កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា វត្តនៅក្នុងខណ្ឌព្រែកព្នៅ មានចំនួន១៨វត្ត ក្នុងនោះវត្តដែលអាត្តខាត់ជាងគេគឺវត្តអង្គសិរីសួរស្តី ស្ថិតក្នុងសង្កាត់សំរោងនេះ ចំណែកវត្តផ្សេងៗទៀតមានស្បៀងគ្រប់គ្រាន់ ក្នុងនោះមានវត្តមួយចំនួនបាននាំគ្រឿងឧបភោគបរិភោគ និងម៉ាស អាកុល និងបច្ច័យមកផ្តល់ជូនសាលាខណ្ឌទៀតផងដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងដំណាក់កាលកូវីដនេះ។

គួបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលសាលាខណ្ឌព្រែកព្នៅយកមកប្រគេនប្រះសង្ឃក្នុងវត្តអង្គសិរីសួរស្តី នេះរួមមាន៖ អង្ករចំនួន២០០គីឡូក្រាមស្មើ៤ប៉ាវ ទឹកសុទ្ធវីតាល់ ចំនួន១០កេស ភេសជ្ជៈចំនួន០៥កេស មីចំនួន៥កេស ទឹកត្រីចំនួន០១យួរ ទឹកស៊ីអ៉ីវ ចំនួន០១យួរ បច្ច័យចំនួន៥០០,០០០រៀល៕

Facebook Comments
Loading...