ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការស្បៀង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករ១បាវតំលៃ៧៦,០០០រៀលប៉ុណ្ណោះ

0
292

ភ្នំពេញ ៖ បន្ទាប់ពីប្រកាសស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូទាំងឡាយណា ដែលមានទឹកចិត្ត និងបេះដូងសប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គងការបញ្ជាទិញអង្ករលក់ជូនពលរដ្ឋក្នុងតម្លៃធូរថ្លៃនោះ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រកបានឃើញហើយ គឺក្រុមហ៊ុន City Rice Import Export Co., Ltd.។ ក្រុមហ៊ុនលក់អង្ករចេញមុខជួយបញ្ចេញអង្ករផ្កាម្លិះ លេខ២នេះ បានឯកភាពគ្នា ដោយសម្រេច ផ្គត់ផ្គង់អង្ករផ្កាម្លិះលេខ២ មកផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា តម្លៃ ៤២០ដុល្លារក្នុងមួយតោន ក្នុងនោះផ្សារកសិផលឡេងណាវ៉ាត្រា នឹងលក់ចេញវិញ ក្នុងតម្លៃត្រឹមតែ ៣៨០ដុល្លារ ក្នុងមួយតោន គឺចេញខាត ៤០ដុល្លារ ក្នុងមួយតោន។ ក្នុងមួយបាវទម្ងន់៥០គីឡូក្រាម តំលៃតែ១៩ដុល្លារ ស្មើនឹង៧៦,០០០រៀលប៉ុណ្ណោះ។

បងប្អូនអាចកម្មង់ទិញបានក្នុងមួយគ្រួសារ ច្រើនបំផុត ត្រឹមតែ៦បាវ ស្មើនឹង៣០០គីឡូក្រាមប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដបានទេ។ តម្លៃអង្ករលក់ទាបជាងទីផ្សារខ្លាំងនេះ មានតែនៅតាមផ្សារកសិផលធម្មជាតិឡេងណាវាត្រាប៉ុណ្ណោះ។ ទទឹមគ្នានោះដែរ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ក៏បានបន្ត ប្រកាសរកក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកដើម្បីសហការជាមួយផ្សារ ក្នុងការដឹកជញ្ជូនជូនពុកម៉ែបងប្អូនដែលកម្មង់ទិញនោះ។

សកម្មភាពខាងលើនេះ គឺពិតជា បានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីទប់ទល់នឹងការឆ្លៀតឱកាសកេងចំណេញឡើងថ្លៃអង្ករ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការស្បៀងនេះ ជាចាំបាច់ផងដែរ។

កន្លងមក អ្នកឧកញ៉ា ដែលមានកំណើតក្នុងត្រកូលកសិករមកពីខេត្តព្រៃវែង ដែលតែងតែ គិតគូរពីសុខទុក្ខប្រជាជនជាខ្លាំងរូបនេះ ក៏បានចូលរួមបរិច្ចាគ ទឹកប្រាក់ជាមួយរដ្ឋាភិបាល សរុបរហូតដល់ជិត១០លានដុល្លារ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ និងការទិញវ៉ាក់សាំងកូវីដចាក់ជូនប្រជាពលរដ្ឋផងដែរ។  អ្នកឧកញ៉ា និងក្រុមគ្រួសារ តែងតែចេញមុខដឹកនាំធ្វើសឹងគ្រប់សកម្មភាពសប្បុរសធម៌ជួយសង្គមមិនដែលខាន។

បងប្អូន ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅភ្នំពេញ ចង់បានអង្គរធូរថ្លៃ សុទ្ធល្អ មានគុណភាពតាមស្ដង់ដារនេះ សូមទាក់ទងទិញនៅ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា គ្រប់សាខាទាំងអស់ក្នុងរាជធានីភ្នំពេញ។ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា មានបន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ដែលមានប្រភពច្បាស់លាស់ ផលិតតាមស្ដង់ដារ គិតគូរពីសុខភាពអតិថិជន មានលក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា !#កសិផលជាតិគិតសុខភាពជាចម្បង មិនចាំបាច់ចេញពីផ្ទះក៏បានហូប កុម្មង់តាមAppឥឡូវនេះ!៕

Facebook Comments
Loading...