បុរសម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំ ជ្រុលទៅបុកនារីម្នាក់ដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲយរបួសធ្ងន់២នាក់

0
900

ស្វាយរៀង ៖ បុរសម្នាក់ជិះម៉ូតូហុងដាសេ១២៥ ដោយបើកមិនប្រកាន់ស្ដាំជ្រុលទៅបុកនារីម្នាក់កំពុងជិះម៉ូតូហុងដាស្កូបពីបញ្ច្រាស់គ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលឆម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ នៅលើផ្លូវលេខ៣១៤C ស្ថិតក្នុងភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាបុរសដែលបង្កហេតុមានឈ្មោះវ៉ុន គង់ អាយុ២៧ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខស្វាយរៀង១C២៨០៤។ នារីរងគ្រោះឈ្មោះ យិន មីនា អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបើកម៉ូតូម៉ាកម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង១Q ៧៦៥៨ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង១C២៨០៤ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងនៅលើផ្លូវលេខ ៣១៤C ប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង១Q ៧៦៥៨ជិះដោយនារីម្នាក់ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបង្កការភ្ញាក់ដល់អ្នកភូមិចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះដឹកភាគីទាំងសងខាងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំពោះមធ្យោបាយធ្វើដំណើរទាំំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការក្រុង ស្វាយរៀងដើម្បីរង ចាំដោះស្រាយគ្នានៅពេលក្រោយ តាមច្បាប់៕

Facebook Comments
Loading...