បុរសម្នាក់សម្លាប់ប្រពន្ធដោយខឹងជេរប្រមាថខ្លួន ហើយតែងតែទូរស័ព្ទទៅរកប្តីដើម និយាយសរសើរប្តីមុននៅចំពោះមុខខ្លួនជាញឹកញយ

0
297

បាត់ដំបង ៖ បុរសម្នាក់ខឹងប្រពន្ធខ្លួនតែងតែជេរប្រមាថខ្លួនៅពេលខឹងម្តងៗ ហើយ តែងតែទូរស័ព្ទទៅរកប្តីដើម និយាយសរសើរប្តីមុននៅចំពោះមុខខ្លួនជាញឹកញយ បានច្ររបាច់ក និងវាយលើផ្ទៃមុខបណ្តាលឲ្យស្លាប់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅ ចំណុ​ចផ្ទះជួលស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប៉ូលិសមូលដ្ឋានបាឲ្យដឹងថា ស្រី្តរងគ្រោះក្នុងករណីនេះឈ្មោះ សេង វ៉េត ហៅ  ស អាយុ៣៩ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួល ខាងលើក្នុងសភាពហើមខ្លាំង និងធ។ក្លិន មកខាងក្រៅ ដោយសារប្តីសម្លាប់ ចំណែកប្តីឈ្មោះ ប៉ុល ប៊ុនធឿន អាយុ៤០ឆ្នាំ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយការស្លាប់នេះសមត្ថកិច្ចបានដាក់ការសង្ស័យហើយបានឃាត់បុរសជាប្តី ហើយបុរសជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ ស្រី្តជាប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នាវេលាយប់រំលងអធ្រាត្រ  ដោយការវាយដំលើផ្ទៃមុខ និងច្របាច់ករហូតដល់ស្លាប់ប្រាកដមែន។ ចំពោះមូលហេតុ  ដែលឈានដល់ការសម្លាប់ប្រពន្ធបែបនេះ គឺដោយសារប្រពន្ធខ្លួនតែងតែជេរប្រមាថ គាត់ នៅពេលខឹងម្តងៗ ហើយតែងតែទូរស័ព្ទទៅរកប្តីដើម (អតីតស្វាមី) របស់គាត់និង និយាយសរសើរប្តីមុននៅចំពោះមុខខ្លួនជាញឹកញយ។

តាមការរៀបរាប់របស់ជនសង្ស័យរូបនេះ បានឱ្យដឹងទៀតថាខ្លួននិងស្រី្តរងគ្រោះ ទើបនឹង បានគ្នាជាប្តីប្រពន្ធក្នុងរយ:ពេល តែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្ត្រីជាប្រពន្ធនេះ មានទីលំនៅ ឯខេត្កកណ្តាល ដោយបានគ្នាក្នុងពេលធ្វើកម្មកររោងចក្រ នៅខេត្តតាកែវ ជាមួយ គ្នា និងទើបមកជួលបន្ទប់ស្នាក់នៅទីនេះក្នុងអំឡុង ខែមីនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពុងរៀបចំសំណុំរឿង បញបញ្ជូនទៅកាន់ការិយាល័យ ជំនាញ ដើម្បីបញ្ជូនជនសង្ស័យបន្តទៅសាលាដំបូងខេត្តអនុវត្តតាមច្បាប់៕

Facebook Comments
Loading...