សាមីខ្លួនភ្ញាក់ផ្អើលស្មានមិនដល់ពេលបទអាវែកមានអ្នកទស្សនារាប់លាននៅក្នុងបណ្តាញសង្គមហ្វេកបុកនឹងយូធូប

0
948

ភ្នំពេញ ៖ បទចម្រៀងដែលកំពុងល្បីរន្ទឺខ្លាំងមានចំណងជើងថាអាវែក ដែលបកស្រាយដោយលោក វង្ស សិទ្ធសត្យា ដែលមានអ្នកទស្សនារាប់លាននៅក្នុងបណ្តាញសង្គមហ្វេកបុកនឹងយូធូប ធ្វើអោយក្រុមការងារ និងសាមីខ្លួនភ្ញាក់ផ្អើលស្មានមិនដល់ ដែលបានវាយបំបែកទីផ្សារ ហើយមិននឹកស្មានថា មានឈ្មោះលឿនក្នុងវិស័យចម្រៀងនាពេលបច្ចប្បន្ននេះ។

លោកអ្នកដែលនិយម ស្តាប់បទ«ល្បីអាវែក» ដែលរៀបចំដោយផលិតកម្មហ្សូន ពិតជាទទួលស្គាល់ថា មានការពិរោះ និងអត្ថន័យវិញ ប្រទាក់ក្រឡាគ្នា គួរអោយចង់ស្តាប់។ ថ្មីៗនេះផលិតកម្មហ្សូនបានបញ្ចេញបទនិពន្ធថ្មីៗដែលបកស្រាយដោយវង្សសិទ្ធសត្យាផងដែរមានដូចជាបទ «ស្រីស្អាតកុំទាន់ទៅណា» «ឆ្នាំថ្មីម៉ែអោយចាំគោ»«អត់លុយអត់លិឍ»ដែលជាស្នាដៃនិពន្ធពីលោកសូររៈបុរី។

បទចម្រៀងដែល បានបង្ហាញនេះក៏ មានការទាក់ទាញ ប្រិយមិត្ត អោយចូលចិត្តមិនតិចនាក់ដែរ ហើយមិនចាញ់បទមុនៗទៀតផង។ ម្ល៉ោះហើយគេរំពឹងថា ម្ចាស់បទលោក វង្ស សិទ្ឋសត្យា ពិតជាលេចធ្លោក្រោយពេលមានឱកាសឆក់បាន តំណែងជាតារាចម្រៀងក្នុងផលិតកម្មហ្សូន។

ហ្វេនៗ អ្នកគាំទ្រផលិតកម្មហ្សូន សុទ្ឋតែភ្ញាក់ផ្អើលក្រោយពេលដឹងថា ផលិតកម្មមួយនេះកាន់តែសម្បូរបទចម្រៀងល្អៗ វាយបំបែកទីផ្សារ ហើយមិននឹកស្មានថា មានឈ្មោះលឿនក្នុងវិស័យចម្រៀង។ ដូចនេះពិតជាមិនធ្វើអោយតារាៗនៅទីនោះ អស់សង្ឃឹមឡើយ ក្រោយពេលបាន សហការរួមការជាមួយ៕

Facebook Comments
Loading...