បុរសម្នាក់ចង ក នឹងក្រម៉ាជាប់នឹងទុយោទឹកជាប់នឹងរបងផ្លូវចូលការដ្ឋាន សម្លាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ

0
273

ភ្នំពេញ ៖ បុរសម្នាក់អាយុជាង២០ឆ្នាំបានចង ក នឹងក្រម៉ាជាប់នឹងទុយោទឹកជាប់នឹងរបងផ្លូវចូលការដ្ឋាន សម្លាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ និង១០នាទីព្រឹក ថ្ងៃទី៦ ខែមេសាឆ្នាំ២០២១ ដែលស្ថិតនៅតាបណ្តោយផ្លូវ១៣២ ក្រុម៣៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែលជាង២០ឆ្នាំពាក់អាវយឺតពណ៌ក្រហមខាងក្នុង អាវផ្កាដៃវែងខាងក្រៅ ស្លៀកខោខូវប៊យជើងវែងពណ៍ប្រផះ មានសម្បុរខ្មៅ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាកន្លងមកពួកគាត់តែងតែឃើញបុរសខាងលើដើរទៅដើរមកជារៀងរាល់យប់នៅតាមបណ្ដោយផ្លូវនេះ លុះព្រឹកវេលាម៉ោងប្រហែល៦ កម្មករសំណង់បានដើរចូលធ្វើការក្នុងការដ្ឋានដូចធម្មតា ក៏ប្រទះឃើញបុរសខាងលើចង ក នឹងក្រម៉ាជាប់នឹងទុយោទឹកជាប់នឹងរបងផ្លូវចូលការដ្ឋានស្លាប់បាត់ទៅហើយ ហើយភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានធ្វើការហ៊ុព័ទ្ធនៅចំនុចទីតាំងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកុសលវិច័យដើម្បីអោយដឹងថាបុរសខាងលើស្លាប់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ ខណៈដែលប្រជាពលរដ្ឋសង្ស័យថាជាករណីឃាតកម្ម៕

Facebook Comments
Loading...