លោក សុខ សម្បត្តិ ចុះអនុវត្តវិធានការរដ្ឋបាលស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ

0
811

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដាក់គោលដៅត្រួតពិនិត្យយានជំនិះចំនួន០២គោលដៅ ទី១.គោលដៅមុខការ៉ាសសាំងតេលា ផ្លូវជាតិលេខ៥។ គោលដៅទី២ មុខហាងលក់ម៉ូតូហុងដា ព្រែកព្នៅ បន្តចុះអនុវត្តវិធានការរដ្ឋបាល តាមសេចក្តីសម្រេចលេខ ០៦៨/២១ សសរ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញនាយប់ថ្ងៃអាទិត្យទី០៤ ខែមេសា ឆ្នាំ២០២១។

នាយប់ថ្ងៃអាទិត្យទី០៤មេសា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានធ្វើការឃាត់រក្សាទុក១៤ថ្ងៃ នូវរថយន្ត និងម៉ូតូ មួយចំនួនជាបណ្តោះអាសន្នដែលបើកបរគ្មានការចាំបាច់ គ្មានកាតសំគាល់ខ្លួន និងគ្មានលិខិតបញ្ជាក់ពីអង្គភាព ឬក្រុមហ៊ុនឯកជន បំពានបំរាមគោចរការធ្វើចរាចរណ៍ពីចន្លោះម៉ោង២០ និង០០នាទីយប់ រហូតដល់ម៉ោង៥ និង០០ព្រឹក។

ក្រៅពីនេះ មានតែរថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូត អង្គការ និងបងប្អូនកម្មករ កម្មការិនី ដែលចេញមកពីបំរើការងារ មានកាតនិងលិខិតស្នាមត្រឹមត្រូវ បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា។ ទាំងនេះគឺជាការរឹតបន្តឹងការធ្វើចរាចរដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

Facebook Comments
Loading...