លោកតាដឹកចៅឆ្លងផ្លូវត្រូវរថយន្តកាមរីបុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

0
862

បាត់ដំបង រយន្តបុកម៉ូតូបណ្តាលឲ្យបុរសចំណាស់ម្នាក់បានស្លាប់នៅហ្នឹងកន្លែង និងចៅម្នាក់ទៀតរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹករវាងរថយន្តបុកម៉ូតូបណ្តាលឲ្យ ដែលគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៧ និង០០នាទីព្រឹក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលនៃស្នងការបាត់ដំបងបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុក ភេទប្រុស អាយុ៧១ឆ្នាំ និងចៅស្រី១នាក់ទៀតមិនស្គាល់ឈ្មោះ រួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ជនរងគ្រោះបើកបរម៉ូតូសេរីចាស់ពណ៌ខ្មៅ ស្លាកលេខ បប១-៦១៥៩ ។ ចំណែកភាគីអ្នកបើកបររថយន្តមិនស្គាល់ឈ្មោះ បើកបររថយន្តម៉ាកឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២H-៣៥៤៦។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុបានប្រទះជាមួយនិងម៉ូតូ ១គ្រឿងដែលតា និងចៅបានជិះចេញពីក្នុងភូមិហើយត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខាងដួលនៅពីមុខរថយន្តទៅផ្នែកខាងក្រោយរថយន្តហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយពីការវាស់វែងរបស់នគរបាលជំនាញនៃស្នងការខេត្ត រួចមកសាកសពលោកតាក៏បានប្រគល់ជូនទៅឲ្យសាច់ញាតិយកទៅលំនៅដ្ឋាន រីឯវត្ថុតាងបានយកទៅរក្សាទុកនៅស្នងការដ្នាននគរខេត្តបាត់ដំបងរងចាំការដោះស្រាយពេលក្រោយ៕

Facebook Comments
Loading...