កីឡាករErling Braut Haaland ចប់រដូវកាលនេះតម្លៃខ្លួនលក់ចេញមិនក្រោមពី១៥០លានអឺរ៉ូឡើយ

0
1080

កីឡាបរទេស ៖ កីឡាករErling Braut Haaland ជាម៉ាស៊ីនរកគ្រាប់បាលរបស់ក្លិបBorussia Dort​mund បច្ចប្បន្នតម្លៃខ្លួនលក់ចេញរបស់គេមិនក្រោមពី១៥០លានអឺរ៉ូឡើយ ហើយមានក្លិបជាច្រើននៅតំបន់អ៊ឺរ៉ុបកំពង់ចង់បានរូបគេទៅរួមក្លិប នៅរដូវកាលក្រោយនេះ ក្នុងនោះក៍មានក្លិប FC Barcelona និងReal Madrid ផងដែរ។

លោក Alf Inge ឪពុករបស់ Erling Braut Haaland រួមទាំងភ្នាក់​ងារដោះដូរកីឡាករ លោក Raiola បានជួបពីភាក្សាជាមួយថ្នាក់ដឹកនាំក្លិប FC Barcelona និងReal Madrid នាពេលថ្មីៗនេះ ដើម្បីធ្វើការផ្ទេរតារាជើងស៊ុតខាងលើនេះ មកលេងនៅទឹកដីអេស្ប៉ាញ។

កិច្ចពិភាក្សា៣ភាគីខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Barcelona ដែលជាមូលដ្ឋានក្លិបអ្នកមានបុណ្យតែម្តង និងផ្តោតសំខាន់តែទៅលើអនាគតរបស់កីឡាករវ័យទើបតែ ២០ឆ្នាំប៉ុណ្ណោះ ដ្បិត Barcelona និង Real Madrid ចង់បានដូចគ្នា តែយ៉ាងណាប្រសិនជាក្លិបណាមួយហ៊ានឲ្យតម្លៃខ្ពសើជាងនោះគេនិងបានកីឡាករម្នាក់នេះហើយ។

ខ្សែប្រយុទ្ធអន្តរជាតិន័រវេស Haaland ដែលមានកិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund រហូតដល់ឆ្នាំ២០២៤ នោះ នឹងមានតម្លៃខ្លួនលក់ចេញមិនក្រោមពី ១៥០លានអឺរ៉ូឡើយ នៅពេលដែលរូបគេរកបាន ២១គ្រាប់នៅ Bundesliga របស់រដូវកាលនេះ និងរកបាន ២០គ្រាប់មកហើយនៅ UEFA Champions League ពីការចូលលេងទើបតែ ១៤ប្រកួតប៉ុណ្ណោះ។

កិច្ចពិភាក្សាដ៏សំខាន់ខាងលើនេះមិនទាន់ត្រូវបានប្រកាសលទ្ធផលនោះទេ តែ Barce​lona ត្រូវបានគេរាយការណ៍មកថា ពួកគេចង់បាន Super Star ១បន្ថែមទៀត បន្ថែមលើការបញ្ចុះបញ្ចូល Lionel Messi ឲ្យបន្តលេងនៅ La Liga មុនពេលកិច្ចសន្យាចាកចេញនៅបញ្ចប់រដូវកាលនេះ ស្របពេលក្លិបគូប្រជែង Real Madrid ចង់បានទាំង Haaland និង Kylian Mbappe ដើម្បីយកមកបំពេញតំបន់ប្រយុទ្ធសម្រាប់រដូវកាលក្រោយ៕

Dortmund’s Norwegian forward Erling Braut Haaland reacts during the UEFA Champions League group F football match BVB Borussia Dortmund v Club Brugge in Dortmund, western Germany, on November 24, 2020. (Photo by Ina Fassbender / AFP) (Photo by INA FASSBENDER/AFP via Getty Images)

Facebook Comments
Loading...