ធឿន ធារ៉ា ស្វាគមន៍ពុទ្ធ ឆាយរិទ្ធី មកសងសឹក ខណៈសាំង សាលី ជួបសាកស្នៀតគុននិងឡុង ខេត្ត

0
905

ភ្នំពេញ ៖ កីឡាករធឿន ធារ៉ា អ្នកប្រដាល់មកពីក្លិបក្រសួងកសិកម្ម ឡើងស្វាគមន៍កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ មកសងសឹក ខណៈកីឡាករ សាំង សាលី អ្នកប្រដាល់មកពីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ជួបសាកស្នៀតគុនជាមួយកីឡាករឡុង ខេត្ត អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ​លើ​សង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី៤ ខែមេសា ឆ្នាំ២០២១នេះ។

កីឡាករធឿន ធារ៉ា ត្រូវជួបកីឡាករពុទ្ធ ឆាយរិទ្ធី មកសងសឹកក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ពិតជាល្អមើលព្រោះធារ៉ាវាយអត់ចេះលំៗទេ ហើយអត់ចេះលាក់កែងដែរ។ ស្នៀតខ្លាំងរបស់ធឿន ធារ៉ា គឺកែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោ​យផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។

រីឯពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត។ ការវាយ​មិន​ដកថយ​ ដោយ​សម្រុកចូល​វាយ​គំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយ​រិទ្ធី​​គេធ្លាប់ប្រើបាន​ផល​ជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយ​រិទ្ធី គេ​មានស្នៀត​ប្រ​កួ​ត​និង​ផ្លែ​ក្នុងការវាយ​ចេញល្អ​គឺខ្លាំងទាំង​ជើងនិង​កណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ។ ចាំមើលពុទ្ធ ឆាយរិទ្ធី អាចសងសឹកធឿន ធារ៉ា បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករសាំង សាលី ជួបជាមួយឡុង ខេត្ត ក្នុងប្រភេទទម្ងន់៦០គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លរងមកនៅសង្វៀននេះ ហើយការប្រកួតនេះពិតជាល្អមើលព្រោះអីឡុង ខត្ត វាយមិនចេះខ្លាចដៃគូរនោះទេ ព្រោះគេជាកីឡាករចាស់វស្សា គេមានស្នៀតប្រយុត្តល្អពិសេសស្នៀតកណ្តាប់ដៃ និងកែង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជាផងដែរ ព្រោះឡើងវ៉ៃម្តងៗធ្វើអោយអ្នកទស្សនាជក់ចិត្ត។

កីឡារឡើងជើងសាំង សាលី គេចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើល​កី​ឡាក​រ​សាំង សាលី អាចយកឈ្នះលើកីឡាករឡុង ខេត្ត បានដែរឫយ៉ាង​ណា?​៕

Facebook Comments
Loading...