បើក្លឹមណាចង់បានកីឡាករ Kylian Mbappe មានតម្លៃ២២៥លាន​អឺរ៉ូ នាបញ្ចប់រដូវកាលនេះ

0
230

កីឡាបរទេស ៖ នៅ​បញ្ចប់​រដូវ​កាល ២០២០/២១ នេះក្លឹប​បាល់ទាត់ Paris Saint-Germain បានដាក់តម្លៃខ្លួនកីឡាករ Kylian Mbappe លក់ប្រមាណ២២៥ លាន​អឺរ៉ូ តែបើក្លិបាល់ទាត់Real Madrid ចង់បានខ្លាំងនោះអាចចុះបានតែត្រូវថែមកីឡាករ Vinicius Junior + ប្រាក់​សុទ្ធ១៦៥ លាន​អឹរ៉ូ អាចយកកីឡាករ Kylian Mbappe ទៅបានហើយ។

ក្លឹប​បារាំង Paris Saint-Germain បាន​សម្រេច​ថា​បើក​ភ្លើង​ខៀវ​ហើយ​ក្នុង​ការ​លក់ Kylian Mbappe ហើយ​ក្លឹប​ Real Madrid ជា​ទ្រនំ​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ចរចា​យក​កីឡាករ​បារាំង។យ៉ាង​ណា​តម្លៃ​ផ្ទេរ​គឺ​ជា​បញ្ហា​ដែល Real កំពុង​ប្រឈម​នៅ​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​ក្លឹប​នៅ​អេស្ប៉ាញ​មិន​ជា​ធូរធារ​ខ្លាំង​ដូច​បណ្តា​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស​ឡើយ។

ក្លឹបPSG ទារ​ ២២៥ លាន​អឺរ៉ូ​ចំពោះ​តម្លៃ​ខ្លួន​របស់ Mbappe ហើយ Real គឺ​គ្មាន​លទ្ធភាព​នឹង​ចាយ​លុយ​សុទ្ធ​ទាំង​ដុល​នោះ​ឡើយ។ ជាមួយ​ការ​យោគយល់​នេះ​ដែរ លោក Leonardo ជា​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​កីឡា ក៏​បាន​អនុញ្ញាត​ឲ្យ​ក្លឹប​អេស្ប៉ាញ​មាន​បូក​បញ្ចូល​នៅ​កីឡាករ​ប្រេស៊ីល​មួយ​រូប​ជា​ថ្នូរ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ ហើយ​នោះ​គឺ​ជា​យុវជន Vinicius Junior។ នេះ​បើ​តាម​សារព័ត៌មាន ABC បាន​ចុះ​ផ្សាយ។

បែប​នេះ​មាន​ន័យ​ថា Vinicius Junior + ប្រាក់​សុទ្ធ ១៦៥ លាន​អឹរ៉ូ គឺ​ស្មើ Mbappe ម្នាក់។ តាម​ប្រភព​ដដែល​សង្កត់​ធ្ងន់ នោះ​ក៏​ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​លោក Florentino Perez និងNasser Al Khelaifi ដែល​រក្សា​ចំណង​កាន់​ឆ្នាំ​រួម​គ្នា​យូរ​មក​ហើយ ទើប​ធ្វើ​ឲ្យ​ការ​ចរចា​យក Mbappe សម្រាប់ Real នឹង​មាន​ឱកាស​ច្រើន​ជាង​ក្លឹប​ណាៗ​ទាំងអស់៕

Facebook Comments
Loading...