រថយន្តដឹកអង្ករដាច់ហ្វ្រាំងក្រឡាប់សង្កត់មនុស្សស្លាប់ ចំនួន៤នាក់ទាំងតៃកុង និងអ្នករូមដំណើរនៅជើងភ្នំព្រឹក

0
940

បាត់ដំបង ៖ រថយន្តដឹកអង្ករដាច់ហ្វ្រាំងក្រឡាប់សង្កត់មនុស្សស្លាប់ ចំនួន៤នាក់ទាំងតៃកុង និងអ្នករូមដំណើរ កាលពីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវចំណោតចុះភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំអូររំដូល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំងបួននាក់ ទី១មានឈ្មោះ សួង សុជា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ទី២ឈ្មោះឧត្តម ភេទប្រុស អាយុប្រហែល២៥ឆ្នាំ រស់នៅខេត្តព្រៃវែង ទី៣ឈ្មោះម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ និងទី៤ឈ្មោះសីហា អាយុប្រហែល២៥ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តដឹកអង្ករ មកពីខេត្តព្រៃវែង ដឹកយកទៅលក់នៅប្រទេសថៃ។ ពេលមកដល់ផ្លូវរៀបចុះភ្នំព្រឹកក៍ខូចហើយឲ្យរថយន្ត យីឌុបមូយគ្រឿងទៀតជួយអូសចុះចំណោតភ្នំព្រឹក។ ដោយរថយន្តខាងក្រោយដាច់ហ្វ្រាំង ក៍ក្រឡាប់ធ្លាក់ក្រឡុកបណ្តាលឲ្យក្រឡាប់សង្កត់មនុស្សដែលជិះក្នុងរថយន្តទាំងតៃកុង អ្ន ករូមដំណើរស្លាប់ទាំងអស់៤នាក់។

ប្រភពបន្តថា រថយន្តរងគ្រោះជិះគ្នា៥នាក់តែពេលដែលអូសចុះចំណោតព្រូម្នាក់ជាអ្នកដាក់ កំណល់ឈើទប់ៗកុំឲ្យលឿនទើបរួចខ្លួនមិនស្លាប់បើសិនជានៅលើរថយន្តទាំង៥នាក់ អាច ស្លាប់ទាំងអស់។ ចំណែករថយន្តខូចខាតដាច់ខ្ទេចខ្ទីកង់ និងចាក់អង្ករចោលខ្ទាតដល់ផ្ទះ អ្នកស្រុក។ សាកសពទាំង៤នាក់ទំរាំគាស់រថយន្តយកចេញបានគឺប្រើពេលអស់រាប់ម៉ោង៕

Facebook Comments
Loading...