លោកស៊ូ ស៊ីវុត្ថា និងមន្ត្រីក្រោមឱវាទ រួមទាំងសប្បុរសជន បានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនដល់ការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ

0
159

ភ្នំពេញ ៖ លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីខណ្ឌព្រែកព្នៅ រួមនិងមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនមួយចំនួន បានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនដល់ការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ ក្រោមអភិបតីយភាពលោកសុខ សម្បត្តិ អភិបាមនៃអណអភិបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២១ នៅសាលាខណ្ឌព្រែកព្នៅ។

លោកស៊ូ ស៊ីវុត្ថា បានលើកឡើងថា អំណោយនេះជានិមត្តរូបនៃការចូលរួមចំណែកទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលបច្ចប្បន្នវិស័យសុខាភិបាលកំពង់មមាញឹក និងកំពង់មានតម្រូវការបន្ថែមលើអ្វីដែលវិស័យនេះមានស្រាប់ ហើយរថយន្តនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ជាពិសេសក្នុងដំណាក់កាលកូវីដ១៩នេះ។

រីឯលោកលឹម ងួន ប្រធានការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណដល់លោកសុខ សម្បត្តិ លោកស៊ូ ស៊ីវុត្ថា រួមនិងមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនមួយចំនួន បានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ ដោយរថយន្តសង្គ្រោះនេះជាតម្រូវការចាំបាច់បន្ថែមនាពេលបច្ចប្បន្ន ហើយការិយាល័យនិងប្រើឲ្យចំគោលដៅក្នុងវិស័យសុខាភិបាលខណ្ឌព្រែកព្នៅ។

ចំណែកលោកសុខ សម្បត្តិ បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីការិយា​ល័យសុខាភិបាលខណ្ឌទាំងអស់ ដែលកំពុងបម្រើការនៅតាមមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឲ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់ បានយូរអង្វែងសម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺ ពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ បានទាន់ពេលវេលា៕

Facebook Comments
Loading...