ម៉ូតូ១គ្រឿងបើកបុករថយន្តដឹកដីបែកកង់ឈប់ចតលើផ្លូវ គ្មានដាក់សញ្ញាសំគាល់ពីក្រោយបណ្តាលឲ្យរបួសមនុស្ស២នាក់

0
646

ស្វាយរៀង ៖ រថយន្តធន់ធ្ងន់ ដឹកដីបែកកង់ឈប់ចតលើផ្លូវ គ្មានដាក់សញ្ញាសំគាល់ ត្រូវម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់បើកខ្វះការប្រុងប្រយ័ត្នបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរបួសមនុស្ស២នាក់ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង២៥នាទីយប់នៅលើផ្លូវជាតិលេខ៣១៤D ចន្លោះគីឡូម៉ែត្រលេខ៨ និង៩ចំណុច ភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា អ្នកជិះម៉ូតូដែលរងរបួសមានឈ្មោះ សោម  រ៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ និងក្មួយប្រុសមានឈ្មោះឡា សាប៊ុង ភេទប្រុស អាយុ៥ឆ្នាំរស់នៅភូមិ ព្រៃវល្លិ៍ ឃុំថ្មី ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង។

បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុមានមនុស្សពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកម៉ាកហុងដាវ៉េវ ពណ៌ក្រហម អត់ស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូង ដែលបើកបរខ្វះការប្រុងប្រយ័ត្ន លុះមកដល់កន្លែងកើតហេតុស្រាប់តែទៅបុករថយន្តធន់ធ្ងន់ ម៉ាក ដេវ៉ូ ពណ៌ ក្រហម ពាកស្លាកលេខ ស្វាយរៀង ៣A១៩៤៣ ( បែកកង់ ឈប់ចតលើផ្លូវដោយគ្មានភ្លើងសញ្ញាសំគាល់ ពីក្រោយយ៉ាងពេញទំហឹងបណ្តលឲ្យរងគ្រោះទាំង២នាក់ពូនិងក្មួយតែម្តង។

បច្ចុប្បន្នវត្ថុតាងមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូស យកទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់រោទិ៍ ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

Facebook Comments
Loading...