រថយន្តសាំយ៉ុងបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់នៅកន្លែងកើតហេតុ

0
451

ក្រចេះ ៖ រថយន្តសាំយ៉ុងបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់នៅកន្លែងកើតហេតុ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ នៅលើផ្លូវជាតិចំនុចភូមិដីថ្មី ឃុំព្រែកសាមាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគបាលស្រុកឆ្លូងបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់មាន ទី១.ឈ្មោះ ហួត វិវឌ្ឍន៍ អាយុ២៥ឆ្នាំជាអ្នកបើកបរម៉ូតូ និងទី២.ឈ្មោះជ្រីន សុខនា អាយុ២៦ទាំងពីរនាក់មានទីលំនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកអ្នកបើកបររថយន្តបង្ករបានចុះរត់គេចខ្លួនបានស្រម៉ោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុបន្ទាប់ពីដឹងថាជនរងគ្រោះជាអ្នកជិះម៉ូតូ២នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុនោះ។

ក្រោយកើតហេតុសមតថកិច្ចចរាចរណ៍នៃអធិការស្រុកឆ្លូងបានមកអន្តរាគមន៍ធ្វើកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួរសាយកទៅធ្វើបុណ្យតាប្រពៃណី។ រីឯមធ្យោបាយបង្ករហេតុទាំងសងខាងរក្សារទុកនៅអធិការដ្ឋានរងចាំស្រាវជ្រាវឱ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោគនៅពេលក្រោយ៕

Facebook Comments
Loading...