បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹង រួចរ៉េចង្កូតទៅបុកពីចំហៀងរថយន្តដឹកសំណាញ់ដែលបើកបញ្ច្រាស់លាន់សូរដូចរន្ទះ

0
633

ស្វាយរៀង ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹង រួចរ៉េចង្កូតទៅបុកពីចំហៀងរថយន្តដឹកសំណាញ់ដែលបើកបញ្ច្រាស់គ្នាលាន់សូរដូចរន្ទះផ្អើលអ្នកភូមិទាំងក្បាលព្រលប់កាលពីវេលាម៉ោង៦ និង០៥នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣១៧ ស្ថិតក្នុងភូមិអង្រ្គង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងថាបុរសដែលបើករថយន្តបង្កហេតុមានឈ្មោះសេក ណារ៉ូ អាយុ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិចំបក់កោង ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង។ចំណែកភាគីម្ខាងទៀតដែលបើករថយន្តម៉ាកHIYANDAI ពណ៌សរ ស្លាកលេខ ស្វាយរៀង៣D.២៣៦៥ មិនត្រូវបានស្គាល់ឈ្មោះនោះទេខណះរងរបួសស្រាលប៉ុណ្ណោះ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក CAMRY ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ ២Q៣៤២៧ ដោយធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើទំនងស្រវឹងស្រាបានបើករ៉េចង្កូតទៅបុកចំហៀងរថយន្តម៉ាកHIYANDAI ពណ៌សរ ស្លាកលេខ ស្វាយរៀង៣D.២៣៦៥ ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់។ ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះមូលហេតុដោយសារ រថយន្តCAMRYបើកបរក្នុងស្ថានភាពស្រវឹងទើបបង្កករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងបែបនេះ៕

Facebook Comments
Loading...