រថយន្តមួយគ្រឿងឆេះដោយមិនដឹងមូលហេតុនៅចំណុចផ្សារកណ្ដាល ក្រុងសៀមរាប

0
691

សៀមរាប ៖ រថយន្តមួយគ្រឿងត្រូវបានភ្លើងឆាបឆេះដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១៣ និង៥០ នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

បច្ចុប្បន្នកម្លាំងនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានទៅដល់ទីតាំងកើតហេតុ  ធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់  នឹងគ្រប់គ្រងកន្លែងកើតហេតុ បានហើយ និងធ្វើការស្រាវជ្រាវរកមូលហេតុបន្ត៕

Facebook Comments
Loading...