អ្នកគាំទ្រក្លិប Atalantaទូទាំងពិភពលោកបានដឹងសម្បារនិងអាជ្ញាកណ្តាល បញ្ជាការប្រកួតដែលំអៀងលើក្រុម Real Madrid

0
203

កីឡាបរទេស ៖ អ្នកគាំទ្រទូទាំងពិភពលោកបានដឹងសម្បារជាមួយអាជ្ញាកណ្តាល បញ្ជាការប្រកួតក្នុងទីលានរវាងក្រុម Real Madrid និងក្រុម​​ Atalanta ដែលមើលទៅហាក់លំអៀងទៅលើក្រុមម្ចាស់ផ្ទះ Real Madrid ព្រោះនៅចុងម៉ោងបញ្ចប់ការប្រកួតកីឡាករ Atalanta បាន​បណ្តើរ​បាល់​ទៅ​ដល់​តំបន់​គ្រោះ​ថ្នាក់​ត្រៀម​នឹង​ស៊ុត​ទៅ​វិញ​ហើយ បែរជា​អាជ្ញា​កណ្តាល​​ផ្លុំ​កញ្ចែ​បញ្ឈប់​ការ​ប្រកួត​វគ្គ​ទី​១តែម្តង។

ក្រុម​​ Atalanta បាន​ធ្លាក់​ចេញ​ពី​ Champions League ត្រឹម​វគ្គ​១៦​ក្រុមចុង​ក្រោយ​ ​បន្ទាប់​ពី​ចាញ់​ Real Madrid ជើង​ទី២​ដោយ​លទ្ធផល ៣-១ កាល​ពី​យប់​មិញ ដែល​សរុប​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល ៤-១។ប៉ុន្តែ​​ក្នុង​ការ​ប្រកួត​យប់​មិញ​មាន​រឿង​ចម្រូង​ចម្រាស​កើត​មាន​ឡើង​ដែល​ធ្វើ​ឲ្យក្រុម​មក​ពី​ប្រទេស​អ៊ីតាលី និង​អ្នក​គាំទ្រ​របស់​ខ្លួន​ទូទាំង​ពិភព​​លោក​ខឹង​សម្បារ​មិន​ស្ទើរ​ទេ​ នៅ​ពេល​អាជ្ញា​កណ្តាល​បាន​ផ្លុំ​កញ្ចែ​បញ្ឈប់​ការ​ប្រកួត​វគ្គ​ទី​១​នៅ​ពេល​កីឡាករ Atalanta បាន​បណ្តើរ​បាល់​ទៅ​ដល់​តំបន់​គ្រោះ​ថ្នាក់​ត្រៀម​នឹង​ស៊ុត​ទៅ​វិញ​ហើយ។

រឿង​នេះ​បាន​កើត​មាន​ឡើង​នៅ​ចុង​វគ្គ​ទី​១​នៅ​ពេលខ្សែ​ប្រយុទ្ធ​ Luis Muriel ទទួល​បាន​បាល់​ពី​មិត្ត​រួម​ក្រុម ហើយ​បណ្តើរ​ចូល​ទៅ​តំបន់​គ្រោះ​ថ្នាក់​របស់ Real Madrid នៅ​នាទី​៤៥ និង​៥៩​វិនាទី ក៏​ស្រាប់​តែ​អាជ្ញា​កណ្តាល​​លោក Danny Makkelie ផ្លុំ​កញ្ចែ​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុម​មក​ពី​អ៊ីតាលី និង​អ្នក​គាំទ្រ​ខឹង​សម្បារ​យ៉ាង​ខ្លាំង ខណៈ​នៅ​តែ​មួយ​ឬ​ពីរ​វិនាទី​កីឡាករ​ Luis Muriel នឹង​ស៊ុត​ទៅ​ហើយ​ ពី​ព្រោះ​នៅ​វគ្គ​ទី​១​នេះ Reald Madrid ទើប​តែ​នាំ​មុខ ១-០ ប៉ុណ្ណោះ ដូច្នេះ​​បើ Atalanta អាច​ស៊ុត​បាន​សម្រេច​តាមស្មើ​នោះ​​ច្បាស់​ជា​មាន​កម្លាំង​ចិត្ត​នៅ​វគ្គ​ទី​២។នៅ​វគ្គ​ទី​២ Real Madrid រក​គ្រាប់​បាល់​បន្ថែម​បាន​២​គ្រាប់​ទៀត ខណៈ Atalanta រក​បាន​១​គ្រាប់​ ដើម្បី​បញ្ឈប់​ដោយ​លទ្ធផល ៣-១ ប៉ុន្តែ​បើ​សរុប​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល ៤-១ បន្ទាប់​ពី​ជើង​ទី​១ Real Madrid ឈ្នះ ១-០ នៅ​ទឹក​ដីអ៊ីតាលី។

គួរបញ្ជាក់ថាការប្រកួតយប់​មិញ​នេះ Real Madrid បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​មួយក្រុម​អង់គ្លេស Manchester City ដែល​បាន​យក​ឈ្នះ​ក្រុម Borussia Monchengladbach ដោយ​លទ្ធផល ២-០ ដែល​សរុប​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល​ត​​ដៃ​មិន​រួច ៤-០ បន្ទាប់​ពី​ជើង​ទី​១​ឈ្នះ២-០ ផងដែរនោះ៕

Facebook Comments
Loading...