លោក បញ្ញា សិទ្ធិ តារាចម្រៀងកំពង់ល្បីមួយរូបត្រូវបានប្រកាសថាមានផ្ទុកជម្ងឺកូវីត១៩

1
366

ភ្នំពេញ ៖ លោក បញ្ញា សិទ្ធិ តារាចម្រៀងកំពង់ល្បីមួយរូបត្រូវបានប្រកាសថាមានផ្ទុកជម្ងឺកូវីត១៩ ហើយនេះជាករណីមួយទៀតហើយលើអ្នកសិល្បៈកំពង់មានឈ្មោះបោះសំលេង ដោយពទ្យទើបបង្ហាញលទ្ធផលតេស និងបានបញ្ជូនឡានពេទ្យ មកដល់ផ្ទះកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

ជាការជូនដំណឹងសូមអ្នកមានទំនាក់ទំនងជួបលោកទាំងអស់ ឆាប់ទៅពិនិត្យកំហាក នេះជាដំណឹងដែលបានទទួលដោយផ្ទាល់មាត់ ពីលោកបញ្ញា សិទ្ធដែលលោកឆាត ប្រាប់មិត្តសិល្បៈករក្នុងគ្រុបតារាមួយ។

មានករណីវិជ្ជមានវីរុសកូវីដ-១៩ តារានៅហង្សមាសលំដាប់ជួរមុខមួយចំនួន ហើយដែលឆ្លងកូវីដ១៩ ដូចជាចាន់ កែវនិមល, ណុប បាយ៉ារិទ្ឋ, សុគន្ឋ និសា, វី ឌីណែត ព្រមទាំងម្តាយ និងបងថ្លៃ ឱក សុគន្ធកញ្ញា ស្វាមីអ្នកនាងប៉ែន ស្រីពេជ្រ លោក អេកូ វ៉ាក់សង អ្នកដឹកនាំសម្តែង តារាកំប្លែង ស្រីអ៊ីត តារាកំប្លែងនាយចឺម អតីតសង្ឃ កក្កដា សោភ័ណ្ឌ។ សូមចូលរួមទប់ស្កាត់ទាំងអស់គ្នា ៣កុំនិង៣ការពាររក្សាគម្លាត និងក្បួនអនាម័យ បើមិនមានការចាំបាច់កុំចេញក្រៅផ្ទះ៕

Facebook Comments
Loading...

1 COMMENT

Comments are closed.