ករណី​ប្រើ​អំពើហិង្សា ទៅលើ​ភិក្ខុ​និង​សាមណេរ​វត្ត​រាជ​បូ​ណ៌​សមត្ថកិច្ច​បានត្រឹមចុះមក​រឹបអូសយករំពាត់ផ្តៅ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ប្រព្រឹត្តតទៅទៀត

0
996

សៀមរាប ៖ ក្រោយ​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបង្ហោះ​ចែករំលែក​នូវ​វីដេអូ ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌ ព្រះ​តេជគុណ ពិន សែម ដែល​បាន​ប្រើ​អំពើហិង្សា ទៅលើ​ភិក្ខុ​និង​សាមណេរ ដោយ​ប្រើ​នឹង​រំពាត់ផ្តៅ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​នោះ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​សៀមរាប​ចុះមក​ដល់​វត្ត​ដើម្បី​សួរនាំ​ រឹបអូសយករំពាត់ផ្តៅ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តតទៅទៀត។​

ចាស់ព្រឹទ្ធាចារ្យ​នៅ​វត្ត​រាជ​បូ​ណ៌ ម្នាក់​បាន​ឲ្យ​ដឹងថា ចំពោះ​ករណីនេះ​តាម​ការសួរនាំ​សាមណេរ ទាំង​នោះ​បានធ្វើ​ខុស​វិន័យ​ជាច្រើន​ដង​ហើយ​ច្បាប់​ក្នុង​វត្ត​បានដាក់​ពិន័យ​ដោយ​ឲ្យ​ព្រះសង្ឃ​ដែលមាន​កំហុស​ទាំងបី​អង្គ​នោះ​វាយ​ម្ដងម្នាក់​។​ អញ្ចឹង​ហើយ​បាន​ជាមាន​អាការៈ រាង​ធ្ងន់​បន្តិច​។​លោកតា​បាន​ប្រៀបធៀប​ថា​ ជាទូទៅ​សត្វ​ជើង​បួន​តែងតែ​ត្រូវបាន​គេ​យកមក​ប្រលែង​ចោល​នៅក្នុង​វត្ត​ដោយ​មិន​ទុក​នៅក្នុង​ផ្ទះ​ទេ​ខ្លាច​ចង្រៃ ទើប​យកមក​ឲ្យ​ព្រះសង្ឃ​មើលថែ​និង​ប្រៀនប្រដៅ​។​ ចឹ​ង​ហើយ​សិស្ស​ក្នុង​វត្ត​មួយចំនួន​តូច​ក៏​អាចមាន​បញ្ហា​ខ្លះ​ដែរ​តែ​ក្នុង​វត្ត​រាជ​បូ​ណ៌ មាន​វិន័យ​តឹងតែង​មិន​អាច​អោយ​សិស្ស​ផ្សេងៗ​ធ្វើ​ខុសច្បាប់​ទម្លាប់​បានឡើយ ទើប​នៅក្នុង​វត្ត​រាជ​បូ​ណ៌​មិនមាន​ករណី​ក្មេង​ទំនើង​នៅក្នុង​វត្ត​ឡើយ​។​

ចំណែកព្រះចៅអធិការ​វត្ត​រាជ​បូព៌​ព្រះអង្គ​ព្រះនាម ពិន សែន បាន​មាន​សង្ឃដីកា​ថា តាំងពីដើម​មក​ក្នុង​វត្ត​រាជ​បូណ៌តែងតែមាន​វិន័យ​តឹងតែង​ហើយ​ការដាក់វិន័យ​តឹងតែង​នេះ​គឺ​ចង់​ឲ្យ​ភិក្ខុ​និង​សាមណេរ​ទាំងនោះ មាន​ភាព​រីកចម្រើន​និង​បាន​យល់ដឹង​ពី​ផ្លូវ​ព្រះធម៌​បានល្អ​។ ​ដូច្នេះហើយ​សូម​ញាតិ​ញោមពុទ្ធ​បរិស័ទនានា​តាមដាន​ករណីនេះ​ផង​ថា​ អាត្មា​ធ្វើ​ត្រូវ​ឬ​ខុស​ព្រោះ​អាត្មា​មិនមាន​បំណង​អ្វី​ចង់​ធ្វើបាប​លោក​នោះទេ​គឺ​ចង់​ឲ្យ​លោក​មានការ​រីកចម្រើន​តែប៉ុណ្ណោះ​។

​ពាក់ព័ន្ធ​ករណី​ដែរ លោក​ វណ្ណ ប៊ុណ្ណា​ ប្រធាន​មន្ទីរ​ធម្មការ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ​ករណីវាយធ្វើទារុណកម្មនេះត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះមក​ដល់​វត្ត​រាជបូណ៌​ដើម្បី​សួរនាំ​ឲ្យ​ដឹង​សាច់រឿង​ទាំងសងខាង និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ព្រះចៅអធិការ​វត្ត​ថា​មិន​ឲ្យ​មាន​ករណីបែបនេះ​តទៅទៀត​នោះទេ​។​

គួរបញ្ជាក់ថា​ករណី​ផ្ទុះ​ក្នុង​បណ្ដាញ​សង្គម facebook កន្លងមកនេះ​ថា​មាន​ករណី​អំពើហិង្សា​នៅក្នុង​វត្ត​រាជ​បូណ៌​បាន​កើតឡើង​កាលពី​ថ្ងៃ​ថ្ងៃទី១៤ ខែមីនា​ឆ្នាំ​២០២១​ ស្ថិតក្នុង​វត្ត​រាជ​បូណ៌ ដែល​ស្ថិតនៅ​ភូមិ​វត្ត​បូ​ណ៌ សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប​។ ហើយជុំវិញ​សាច់រឿង​នេះដែរ ​មហាជន​ខ្លះ​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌​ទៅលើ​ព្រះសង្ឃ​ដែល​មិន​គោរព​វិន័យ​។ ​រីឯ​មហាជន​ខ្លះ​ទៀតបាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា​ក្នុងនាម​ជា​ព្រះសង្ឃ​មិនគួរ​ធ្វើ​ទារុណកម្ម​ ហួសហេតុនិងហួសសម័យកាលហើយ ហើយវិន័យលោកនេនធ្វើខុសតើត្រូវតែវាយបែបនេះបានរួចទោសមែនទេ? សម័យនេះហើយមិនត្រូវធ្វើទារុណកម្មរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងបែបនេះឡើយ​៕​

Facebook Comments
Loading...