ការវាយធ្វើ ទារុណកម្ម លោកនេននៅវត្តបូរតើមន្ត្រីសង្ឃមានចំណាត់ការបែបណាចំពោះអ្នកប្រព្រឹត្ត

0
899

សៀមរាប ៖ បន្ទាប់ពីធ្លាយរូបភាពវីដេអូបងហោះតាមហ្វេសប៊ុកក្នុងករណីលោកសង្ឃវាយធ្វើទារុណកម្មលើលោកនេនដោយរំពាត់ផ្តៅមកនោះ នៅព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២២១នេះ សមត្ថកិច្ច បានចុះទៅដល់ទីតាំងវត្តបូរ ដែលស្ថិតនៅខេត្តសៀមរាប និងបានទៅដកហូតយកវត្ថុតាងដើមផ្ដៅមួយចំនួនធំ ដែលគេទិញទុកសម្រាប់វាយធ្វើ ទារុ​ណ​កម្ម លោកនេនដែលប្រព្រឹត្តខុសវវិន័យនៅវត្តនេះ។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណសង្ឃរងគ្រោះនិងសង្ឃប្រព្រឹត្តនៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែសួរនិងធ្វើកំណត់ហេតុដើម្បី និមន្តលោកសង្ឃគ្រប់គ្រងវត្តដែលធ្វើទារុណកម្ម លោកនេនយកមកសួរនាំទៅតាមផ្លូវច្បាប់ហើយ។

បើពិនិត្យលើគ្លីបវីដេអូនេះ គេឃើញនៅក្នុងវិហារមួយ មានព្រះសង្ឃច្រើនអង្គគង់(អង្គុយបត់ជើង)យ៉ាងស្ងៀមស្ងាត់ ហើយពេលនោះមានលោកនេន២អង្គត្រូវសង្រ្គាជវត្តហៅមកសឹងផ្កាប់មុខហើយសង្រ្គាជវត្តបានយករំពាត់ផ្តៅវាយលើកំប៉េះគូទលោកនេនយ៉ាងចាស់ដៃដោយវាយរាប់ពីមួយដល់ជាង៥០សិបរំពាត់ទើបឈប់ គឺវាយរហូតហត់ខ្លួនឯងទៀតផង។ការធ្វើទារុណកម្មយ៉ាងសាហាវបែបនេះមិនត្រូវបានគេដឹងថាលោកនេន២អង្គនេះប្រព្រឹត្តកំហុសស្អីនោះទេ។ ប៉ុន្តែការធ្វើទារុនកម្មយ៉ាងព្រៃផ្សៃបែបនេះត្រូវបានធ្វើឲ្យមហាជនរិះគន់ថា ជារឿងហួសហេតុនិងហួសសម័យកាលហើយ ហើយវិន័យលោកនេនធ្វើខុសតើត្រូវតែវាយបែបនេះបានរួចទោសមែនទេ សម័យនេះហើយមិនត្រូវធ្វើទារុណកម្មរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងពេកនោះទេ។ មហាជននៅរងចាំមើលថា ការធ្វើទារុនកម្មយ៉ាងព្រៃផ្សៃបែបនេះ មន្ត្រីសង្ឃថ្នាក់ខេត្ត មានចំណាតើការបែបណា បន្ទាប់ពីសមត្ថកិច្ចហៅទៅសួរនាំចាំច្បាប់រួចហើយនោះ៕

Facebook Comments
Loading...