កីឡាករAuba​meyang ល្មើសនិងវិន័យក្លិបត្រូវគ្រូបង្វឹកដកសិទ្ធមិនឲ្យចូលប្រកួត

0
793

កីឡាបរទេស ៖ ប្រទេសមានច្បាប់ ក្លិបមានវិន័យ កីឡាករគ្រប់រូបមិនចេះតែធ្វើអ្វីតាមតែអំពើរចិត្តរបស់ខ្លួនបាននោះទេ ដូចជា​កីឡាករ Pierre-Emerick Auba​meyang ​សញ្ជាតិ​ហ្គាបុង​បាន​ល្មើស​វិន័យ​ក្លឹបដដែលៗជាច្រើនលើកទើបគ្រូបង្វឹកសម្រេច​ពិន័យមិនអោយចូលប្រកួត ដោយបាន​ត្រឹម​អង្គុយ​បម្រុង​ពេញ៩០នាទី ការប្រកួតរវាងក្រុមArsenal និងក្រុមSpurs។

កីឡាករPierre-Emerick Aubameyang ​ពុំ​បាន​មាន​វត្តមាន​លើ​ទីលាន​ការប្រកួតរវាងក្រុមArsenal ទល់និងក្រុម Spurs នោះ​ទេ កាល​ពី​យប់​មិញ ហើយ​ត្រឹម​អង្គុយ​បម្រុង​ពេញ៩០នាទី ស្រប​ពេល​ដែល​ការ​ប្រកួត​គឺក្រុម Arsenal បាន​យក​ឈ្នះ ក្រុមSpurs ដោយលទ្ធផល២-១។

បន្ទាប់ពីចប់ការប្រកួតមាន​សំណួរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ​ហេតុអ្វី Mikel Arteta មិន​ដាក់​កីឡាករ​សំខាន់​ដូច​ជា Aubameyang ឲ្យ​ចូល​លេង? ជា​លទ្ធផល​តាម​ការ​ឆ្លើយតប​លោក​បាន​បង្ហើប​ថា ដោយសារ​តែ​កីឡាករ​សញ្ជាតិ​ហ្គាបុង​បាន​ល្មើស​វិន័យ​ក្លឹប ហើយ​មិន​បញ្ជាក់​ហេតុផល​ច្បាស់នោះ​ទេ។

យ៉ាងណា​តាម​របាយការណ៍​ពី The Athletic បាន​ចុះ​ផ្សាយ ខ្សែ​ប្រយុទ្ធ​ជំនាញ​ខាង​បញ្ចប់​ទី​រូប​នេះ គេ​បាន​មក​ដល់​កីឡដ្ឋាន​ Emirate យឺត​ពេល ហើយ​នេះ​ពុំ​មែន​ជា​លើក​ដំបូង​ទេ មូលហេតុ​ហ្នឹង​ហើយ​ទើប Arteta សម្រេច​ដាក់​ពិន័យ​គេ​បែប​ហ្នឹង​តែ​ម្តង។ នេះ​តាម​មើល​ប្រហែល​មិន​ទាន់​ចប់​ទេ ដោយ​បុរស​វ័យ៣១ ឆ្នាំ​ទំនង​រង​ការ​ផាក​ពិន័យ​ជា​សាច់​ប្រាក់​មួយ​ចំនួន​ផ្សេង​ទៀត ដែល​យើង​នឹង​ចុះ​ផ្សាយ​នៅ​ពេល​ខាង​មុខ៕

Facebook Comments
Loading...