រថយន្ត បុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្សម្នាក់ភ្លាមៗនៅកន្លែងកើតហេតុនៅភូមិបំណក់

0
240

ពោធិ៍សាត់ ៖ រថយន្ត បុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្សម្នាក់ភ្លាមៗយ៉ាងអាណោចអាធម័ នៅកន្លែងកើតហេតុ ដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទី ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលំដែលកំពុងសាងសង់១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះឈ្មោះ វ៉ា សុជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនបង្កមិនស្គាល់អត្តសញ្ញាណ បានចុះគេចខ្លួនបានក្រោយពេលបង្កហេតុរួច។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក វីហ្វោ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 5656 ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខពេញទំហឹង ខណៈកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យភាគីបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកភាគីបង្កបានរត់គេចបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ(ស្លាប់)សមត្ថកិច្ចធ្វើកំណត់ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត រក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ៕

Facebook Comments
Loading...