បុរសជាមេការគ្រឿងចក្រម្នាក់ បាត់ខ្លួនពីផ្ទះ២ថ្ងៃប្រទះឃើញសាកសពក្នុងដីឡូត៍មួយកន្លែង សង្ស័យករណីប្លន់សម្លាប់

0
593

ភ្នំពេញ ៖ បុរសជាមេការគ្រឿងចក្រម្នាក់ បានបាត់ខ្លួនពីផ្ទះចំនួន២ថ្ងៃ មានគេប្រទះឃើញសាកសពក្នុងដីឡូត៍មួយកន្លែង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

បើតាមសម្តីបងប្រុសជនរងគ្រោះបានប្រាប់ឲ្យដឹងថាប្អូនប្រុសរបស់គាត់ឈ្មោះ សៅ ត្រឿន ហៅពៅ អាយុ៣៧ឆ្នាំ មុខរបរជាមេការគ្រប់គ្រងគ្រឿងចក្រ បានបាត់ខ្លួនកាលពីម៉ោង៥ល្ងាច ថ្ងៃព្រហស្បតិ៍ត ទី១១ ខែមីនា ឆ្នាំ២០២១ ដោយខ្លួនទាក់ទងមិនបានសោះ ហើយក៏ជិះដើរស្វែងរកតែមិនឃើញលុះមកដល់យប់ថ្ងៃទី១៣ ក៏មានគេប្រទះឃើញសាកសពក្នុងដីឡូត៍មួយកន្លែង ជិតកន្លែង ធ្វើការ ហើយក៏ទៅមើល ឃើញសាកសពនោះ ជាប្អូនប្រុស ពិតប្រាកដមែន។

បងប្រុសជនរងគ្រោះបានបន្តទៀតថានៅលើខ្លួនសាកសពប្អូនរបស់គាត់មុនចេញពីផ្ទះមានទ្រព្យសម្បតិ្តមានតម្លៃដូចជាខ្សែក ជញ្ជៀន នឹងម៉ូតូមួយគ្រឿងត្រូវបានបាត់បង់ដូច្នេះគាត់សង្ស័យថានេះជាករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ ម៉ូតូនឹងគ្រឿងអង្ការ។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានចុះមកដល់កន្លែងកើតហេតុធ្វើការឡោមព័ទ្ធនឹងធ្វើកោសលយ្យវិច្ឆ័យលើសាកសពជនរងគ្រោះបន្ទាប់មកប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...