ស្រីអ៊ីតតារាកំប្លែងទូរទស្សន៍CTN រកឃើញវិជ្ជមានកូវីដ-១៩ ខណៈដែលបុគ្គលិក តារាចម្រៀង និងពិធីករក៏បានធ្វើតេស្តរកមេរោគនេះដែរ

1
460

ភ្នំពេញ ៖ តារាកំប្លែងរបស់ទូរទស្សន៍CTN អ្នកនាង សេន ចិន្តា ហៅស្រីអ៊ីត បានបញ្ជាក់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩ ហើយការឆ្លងនេះត្រូវបានគេដឹងដែរថា ក្រោយពីតារាកំប្លែងរូបនេះមានទំនាក់ទំនងជាមួយនឹងតារាចម្រៀង វី ឌីណែត ដែលបានឡើងឆាកប្រគំតន្ត្រីមួយរបស់ទូរទស្សន៍នេះកាលពីសប្តាហ៍មុន។

តារាកំប្លែងរូបនេះបានបញ្ជាក់ថា នាងពិតជាមានវិជ្ជមានជំងឺកូវីដ-១៩មែន ដោយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke។ នាងបន្តថា ក្រុមគ្រូពេទ្យបានមកយកនាងទៅសម្រាកកាលពីម្សិលមិញពីផ្ទះរបស់នាងនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩មក។ គេសង្ស័យដែរថាការឆ្លងជំងឺកូវីដ-១៩នេះគឺក្រោយពីតារាចម្រៀងវី ឌីណែត ដែលមានវិជ្ជ​មាន​ជំងឺនេះបានឡើងឆាកតន្ត្រីកម្មវិធីរាត្រីកម្សាន្តរបស់ទូរទស្សន៍CTN កាលពីរាត្រីថ្ងៃសៅរ៍ទី៦ ខែមីនា ឆ្នាំ២០២១ ខណៈដែលបុគ្គលិកជាច្រើនរួមទាំងតារាចម្រៀង និងពិធីករមួយចំនួនទៀតក៏បានធ្វើតេស្តរកមេរោគកូវីដ-១៩នេះដែរ។

ស្រីអ៊ីត គឺជាតារាកំប្លែងទី១នៅ CTN ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ខណៈដែលមានបុគ្គលិក និងសិល្បករនៅក្រុមហ៊ុនហង្សមាស៧រូបហើយបានរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះមានដូចជាលោក ណុប បាយ៉ារិទ្ធិ អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត ពិធីការិនីអ្នកនាង ចាន់ កែវ និមល គ្រូភ្លេង លោក សាន់ សុវណ្ណឌីន អ្នកដឹកនាំសម្តែង លោក អ៊ីកូ វ៉ាក់សុង និងអ្នកដឹកនាំសម្តែង និងនិពន្ធបទចម្រៀងលោកលី ស៊ីនហួន៕

Facebook Comments
Loading...

1 COMMENT

Comments are closed.