នៅ​រដូវ​ក្ដៅ​​ខាង​មុខ​នេះក្លិប Juventus អាចលក់Cristiano Ronaldo​ ក្នុងតម្លៃរាប់ចាប់ពី​២៥​លាន​ផោន​ឡើងទៅ

0
798

កីឡាបរទេស ៖ ក្តីស្រម៉ៃរបស់កីឡាករ Cristiano Ronaldo ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ជាមួយក្លិប Juventus នោះគឺមិនអាចទេ ព្រោះបន្ទាប់​ពីក្រុម Juventus ធ្លាក់​ត្រឹម​វគ្គ១៦ក្រុម ដោយ​សារ​ថ្វី​ជើង​របស់ក្រុមPorto​ មកនោះក្រុម Juventus ​គ្រោង​លក់ Cristiano Ronaldo ​ចេញ​ហើយ​នៅ​រដូវ​ក្ដៅ​​ខាង​មុខ​នេះ ​តម្លៃខ្លួនរាប់ចាប់ពី​២៥​លាន​ផោន​ឡើងទៅ។

សារព័ត៏មាន​នៅ​អ៊ីតាលី​បាន​ចុះ​ផ្សាយ​ព្រាត​ថា​ក្រុម Juventus ​គ្រោង​លក់ Cristiano Ronaldo ​ចេញ​ហើយ​នៅ​រដូវ​ក្ដៅ​​ខាង​មុខ​នេះ ​ត្រឹម​តែ​២៥​លាន​ផោន​ប៉ុណ្ណោះ។ ដោយ​Ronaldo ​មិន​អាច​សម្រេច​បំណង​របស់​ក្រុម Juventus ​បាន​ទេ ​បើ​ទោះ​ជា​កន្លង​មក​នេះ​បានឈ្នះពាន​រង្វាន់​លីគ​ជាមួយក្រុមមួយនេះហើយ​ក៏​ដោយ។

ក្រុម​សេះ​បង្កង់ Juventus ​បាន​ទិញ​អតីត​កីឡាករ Real Madrid ​នេះ​មក គឺ​ក្នុង​គោល​បំណង​ចង់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ដែល​ពួកគេ​ខកខាន​ឈ្នះ​វា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ​តែ​ផ្ទុយ​ទៅ​វិញ​កន្លង​មក​មិន​អាច​ឈ្នះ​បាន​ទេ ​ហើយ​ចុង​ក្រោយ​នេះ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៀត។ គេ​មើល​ឃើញ​ថា Rona​ldo ​មិន​អាច​ជួយ​ក្រុម​បានឡើយ ​ហើយណាមួយ​តម្លៃ​ពលកម្ម​របស់​គេ​ខ្ពស់​ដល់​ទៅ​២៨​លាន​ផោន​ក្នុង​១​ឆ្នាំ​ឯណោះ ទើប​បាន​ជា​ក្រុម Juventus ​មាន​បំណង​លក់​រូបគេ​ចេញ​នៅ​រដូវ​ក្ដៅ​តែ​ម្ដង។

បន្ទាប់ពីលេចឮដំណឹងថាក្រុម​សេះ​បង្កង់ Juventus គ្រោងលក់ចេញនារដូវកាលក្រោយនេះ ក៏​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា Cristiano Ronaldo គឺ​អាច​នឹង​ចាកចេញមែន ហើយ​មាន​ភាគរយ​ផ្ទេរ​ទៅ​ក្លឹប២ នៅ​បារាំង​ឬ​អង់គ្លេស ឬក៏​ដូច​ជា​ការ​វិល​ត្រលប់​ទៅ Real Madrid វិញក៍ថាបានដែរ។ យ៉ាងណា​សម្រាប់​អ្នកចាត់ការ​លោក Zinedine Zidane របស់ Real Madrid ក៏​បាន​ចេញមុខ​មក​និយាយ​រឿង​ហ្នឹង​ហើយ ដោយ​លោក​ថា លោក​មិន​អាច​បង្ហាញ​ការ​យល់​ឃើញ​អ្វី​ទាំង​អស់ ពោល​គឺ​ពេល​នេះ​ត្រូវ​គោរព​ដល់​ក្លឹប​អាណាព្យាបាល Juventus។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាប់​មុន​ដល់​ការ​ប្រកួត​ទល់ Elche រាត្រី​នេះ Zidane និយាយ៖ “ហ្នឹង​ហើយ អ្នក​ធ្លាប់​ដឹង​ហើយ​ថា Cristiano គេ​សំខាន់​ប៉ុណ្ណា​សម្រាប់ Madrid ចំពោះ​អ្វី​ដែល​គេ​សម្រេច​បាន​នៅ​ទី​នេះ​គឺ​ពិត​ជា​អស្ចារ្យ”។ លោក​បន្ត “ប៉ុន្តែ​ពេល​នេះ​គឺ​ជា​កីឡាករ Juve​n​tus ហើយ​គេ​កំពុង​ធ្វើ​បាន​ល្អ​នៅ​ទី​នោះ ដោយ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ទាំង​អស់ បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​មួយ​ចំនួន តែ​អ្នក​ត្រូវ​គោរព​ដល់​រឿង​ហ្នឹង​ផង”៕

Facebook Comments
Loading...