អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ៣លានដុល្លារ ហើយប្រើពាក្យរប៉ុន្មានប្រយោគនេះ ចាក់ចំបេះដូងមហាជនយ៉ាងខ្លាំង

0
673

ភ្នំពេញ ៖ ពាក្យរប៉ុន្មានប្រយោគដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកឡើងចាក់ចំបេះដូងមហាជនយ៉ាងខ្លាំងនោះមានន័យថា “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។” ទាំងនេះគឺជាពាក្យពេជ្រ ប្រកបដោយអត្ថន័យរបស់អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយទឹកប្រាក់ចំនួន៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែល កំពុងរាតត្បាតខ្លាំងក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

ភាសាចេញពីបេះដូង ដែលនិយាយទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុត មិនអាចកាត់ថ្លៃបានខ្លួនតូច ថ្លើមធំ ពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការ សាមគ្គី រួមជាកម្លាំងប្រឆាំងនឹងCovid19 ជាមួយរដ្ឋាភិបាលគ្រាដែលប្រទេសជាតិមាន ទុក្ខ។ ទទឹមគ្នានោះបានធ្វើឲ្យមហាជនកោតសរសើរទឹកចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាខ្លាំង។

សូមបញ្ញាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រាគ្រុប ធ្លាប់បានបរិច្ចាគទឹកប្រាក់ចំនួន១លានដុល្លារ ម្ដងរួចមកហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា៕

Facebook Comments
Loading...