ឌុម កែវដា ស្វាគមន៍សូត្រ ខេវិន រីឯតាញ់ មករា តតាំងនិងចាន់ សំអាត ខណៈសេក គឹមសាន្ត សាកកណ្តាប់ដៃនិងពុទ្ធ ម៉ាណូយ

0
218

ភ្នំពេញ ៖ កីឡាករឌុម កែវដា អ្នកប្រដាល់​រប​ស់ក្លិបម្កុដរាជ​សីហ៍ ស្វាគមន៍កីឡាករសូត្រ ខេវិន អ្នកប្រដាល់នៃក្លិបបក្សីស្លាបដែក រីឯកីឡាករតាញ់ មករា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឡើងតតាំងនិងកីឡាករចាន់ សំអាត អ្នកប្រដាល់មកពីក្លិបអបរំកាយស្រុងអន្លុងវែង ខណៈកីឡា​ករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបសាកកណ្តាប់ដៃនិងកីឡាករពុទ្ធ ម៉ាណូយ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ នៅលើសង្វៀនស៊ីអិនស៊ី នាល្ងាចថ្ងៃសៅរ៍ទី១៣ ខែមិនា ឆ្នាំ២០២១នេះ។

កីឡាករសំពោងជ័យ ស្រស់ ឌុម កែវដា ជួបជាមួយកីឡាករសូត្រ ខេវិន ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ កីឡាករ​ ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

រីឯកីឡាករសូត្រ ខេវិន គេល្អទាំងក្បាច់ និងកាយសម្បទា តែចិត្តប្រដាល់នៅតូច គឺចិត្តរបស់គេរាងល្អាៗមិនសូវហ៊ានប្តូរនោះទេ។ បើចិត្តគេដាច់ជាងហ្នឹងទៀត គេនឹងក្លាយជាកីឡាករល្អម្នាក់ ព្រោះកម្ពស់គេក៏ល្អ ហើយរូបរាងគេល្អថែមទៀត គឺល្អមួយចប់តែម្តង។ ដូចនេះជួបជាមួយកីឡាករឌុម កែវដា ត្រូវបានអ្នកតាមដានអះអាងថា ភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ។

កីឡាករស្រករក្រោយតាញ់ មករា គេ​នឹង​ត្រូវ​ជួប​កីឡាករជើងយូចាន់ សំអាត ក្នុង​ប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមកទេក្នុងកម្មវិធីនេះ។ តាញ់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។

ចំណែកកីឡាករចាន់ សំអាត គេ​មាន​ជំនាញ​ពិត​ប្រាកដ​ គឺ​វាយ​ក្នុង​ទ្រុង ដែល​ពូកែ​បោក ក្លេ តែ​សម្រាប់​ប្រដាល់សេរី គេ​មិនសូវ​ច្បា​ស់​ប៉ុន្មាន​ទេ តែក៍មិនមែនអន់នោះឡើយ ហើយកីឡាកររូបនេះវាយមិនប្រោះនោះទេ អោយ​តែ​ផ្តួលលបានគេមិនឲ្យឱកាសដ៍ល្អរំលងចោលនោះឡើយ។ ដោយឡែកកីឡាករសេក គឹមសាន្ត ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។កីឡាករសេក គឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។

ចំណែកកីឡាករពុទ្ធ ម៉ាណូយ ជាកីឡាករជើងថ្មីដែលទើបនិងវាយឡើង ដែលស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងកែង ហើយកម្លាំងស៊ុហ្វខ្លាំងទៀតផង។ ចាំមើលរវាងកីឡាករសេក គឺមសាន្ត និងកីឡាករពុទ្ធ ម៉ាណូយ នរណាជាអ្នកឈ្នះ?៕

 

Facebook Comments
Loading...