កីឡាករ Erling Haaland បានបំបែកកំណត់ត្រាកីឡាករ Kylian Mbappe និងកីឡាករHarry Kane ហើយបន្ទាប់ពីស៊ុតចូល២គ្រាប់យប់មិញ

0
754

កីឡាបរទេស ៖ កីឡាករវ័យក្មេង Erling Haaland កំពង់តែឡើងជើងខ្លាំងនៅក្លិប Borussia Dortmund បានបំបែកកំណត់ត្រាធំៗ២ដែលកីឡាករជាច្រើនកម្រធ្វើបានដូចគេ ក្នុងនោះគឺបានបំបែកកណត់ត្រាកីឡាករ Kylian Mbappe និងទី២បានបំបែកកំណត់ត្រាឈ្នះលើកីឡាករ Harry Kane នាម​ជា​អ្នក​រក​បាន២០គ្រាប់​ដោយ​ចាយ​ពេល​ប្រកួត​តិច​បំផុត។

ក្នុង​ការ​ប្រកួត​រវាងក្លិប Borussia Dortmund ទល់និងក្លិប Sevilla កាល​ពី​យប់​មិញ យុវជន Erling Haaland បាន​បញ្ចប់​ទី២គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ​ក្រុម​ឆ្លង​ផុត​ទៅ​កាន់​វគ្គ​បន្ទាប់ ហើយ​ក្រៅ​ពី​ជ័យជម្នះ​នោះ​កីឡាករ​ន័រវែស​ក៏​បំបែក​បាន​កំណត់ត្រា ២ធំៗ​ផង​ដែរ។ សម្រាប់​រដូវ​កាល​នេះ​ក្នុង​ការ​បង្ហាញ​ខ្លួន៦ប្រកួត Haaland គេ​រក​បាន៩គ្រាប់​ហើយ និង​បាន​ស៊ុត​បញ្ចូល​ទី​ទល់​គ្រប់​ក្រុម​ទាំង​អស់​ដែល​គេ​ជួប ហើយ​នៅ​ក្របខ័ណ្ឌ UCL សរុប​ក្នុង​អាជីព១៤ប្រកួត​ប៉ុណ្ណោះ​គេ​រក​បាន២០គ្រាប់។

ត្រឹម​គ្រាប់​បាល់​ទី១កាល​ពី​យប់​មិញ ដែល​ជា​គ្រាប់​បាល់​ទី១៩ គឺកីឡាករHaaland អាច​តាម​ស្មើកំណត់ត្រាកីឡាករ Kylian Mbappe បាត់​ទៅ​ហើយ នោះ​គឺ​ការ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​មុន​ឈាន​ចូល​វ័យ២១ឆ្នាំ ដែល​ក្នុង​ប្រវត្តិសាស្ត្រ UCL មាន​តែ២នាក់​គេ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន។

ដោយឡែក​កំណត់ត្រា​មួយ​ផ្សេង​ទៀត​គឺ​គេ​បាន​យក​ឈ្នះ Harry Kane នាម​ជា​អ្នក​រក​បាន២០គ្រាប់​ដោយ​ចាយ​ពេល​ប្រកួត​តិច​បំផុត។ កំណត់ត្រា​ចាស់​កីឡាករ​របស់ Spurs រក​បាន២០គ្រាប់ នៅ​ប្រកួត​ទី២៤ តែHaaland ចាយ​ពេល​ត្រឹម​១៤ប្រកួតប៉ុណ្ណោះ។ ការប្រកួតជាបន្តបន្ទាប់ទៀតយើង​នឹង​រង់ចាំ​មើល​ថា​តើ Dortmund នឹង​ត្រូវ​ជួប​ក្រុម​ណា​ទៀត​នៅ​វគ្គ៨ក្រុម​ចុងក្រោយ ហើយកីឡាករវ័យក្មេង Erling Haaland អាច​បន្ត​ភាព​អស្ចារ្យ​នេះ​បាន​ទៀត​ដែរ​ឬ​ទេ? បើគេអាចស៊ុតបញ្ចូលទីគូប្រកួតទៀតបាននោះកំណត់ត្រាថ្មីៗ និងអាចបំបែកបានដោយកីឡាករវ័យក្មេងកំពង់តែឡើងជើងម្នាក់នេះទៀតហើយ៕

DORTMUND, GERMANY – OCTOBER 03: Erling Haaland of Borussia Dortmund celebrates scoring the opening goal during the Bundesliga match between Borussia Dortmund and Sport-Club Freiburg at the Signal Iduna Park on October 03, 2020 in Dortmund, Germany. (Photo by Alexandre Simoes/Borussia Dortmund via Getty Images)

Facebook Comments
Loading...