ណុប បាយ៉ារិទ្ធិ មិនតក់ស្លុត ហើយប្តេជ្ញានឹងយកឈ្នះលើជំងឺកូវីដ១៩នេះតាមរយៈការព្យាបាលពីក្រុមគ្រូពេទ្យ

0
250

ភ្នំពេញ ៖ ទីបំផុតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធិ បានប្រកាសនៅគណនីយហ្វេសប៊ុកផ្លូវការរបស់លោកថា លោកពិតជាមានវិជ្ជមានជំងឺកូវីដ១៩មែន។ ក្រោយពីលេចចេញដំណឹងក្រៅផ្លូវការជាហូរហែរអំពីការរកឃើញវិជ្ជមានលើពិធីការិនី  និងតារាចម្រៀងមួយចំនួន ពេលនេះលទ្ធផលតេស្តជាផ្លូវការលើតារាចម្រៀង ណុប បាយ៉ារិទ្ធគឺវិជ្ជមាន ហើយលោកបាននិងកំពុងរៀបចំសម្លៀកបំពាក់និងរងចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។ លោកអរគុណសម្រាប់ការព្រួយបារម្ភ ហើយលោកប្តេជ្ញានឹងយកឈ្នះលើជំងឺនេះតាមរយៈការព្យាបាលពីក្រុមគ្រូពេទ្យដោយមិនតក់ស្លុត នឹងការពិតនេះទេ។

នៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់លោកមួយផ្សេងទៀតក៏បានបញ្ចេញសារដែលបានរៀបរាប់អំពីដំណើររឿងមួយចំនួនមុនពេលឆ្លងជំងឺនេះ។ លោកបញ្ជាក់ថា ដំបូងលោកគិតថានៅស្ងៀមសិន អត់ចង់ផុសអីទេដរាប លទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញពត៌មានចុះច្រើនពេក ក្នុងនោះខ្ញុំបាទសូមអរគុណជាខ្លាំងសម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះស្ថានភាពរបស់លោកនៅក្នុងពេលនេះ ហើយក៍ជាការពិតដែរលោកពិតជាបានយកសំណាកទៅធ្វើកោសល្យវិច័្ចយស្វែងរកមេរោគកូវីដ១៩មែនកាលពីយប់ម៉ិញនេះ ដោយសារនៅថ្ងៃទី១កម្មវិធីមួយដែលធ្វើការឡាយផ្ទាល់មានអ្នកនាងនិមលគាត់ធ្វើជាពិធីករ តែលោកអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារលោកជាអ្នកកាន់កាម៉េរ៉ាថត។ ប៉ុន្តែបើទោះជាយ៉ាងណាលោកក៍មានអក្ការៈផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកំដៅមិនឡើងឡើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ។ ហើយនៅយប់ម៊ិញនេះដែរមន្រ្តីការងារខាងក្រសួងបានចុះមកយកសំណាករបស់លោកនិងមនុស្សជប់ពាក់ព័ន្ធទាំងអស់រួចរាល់ បច្ចុប្បន្នលោកស្នាក់នៅក្នុងហាងរបស់លោកដោយមិនចេញទៅណាទាំងអស់រហូតដឹងពីលទ្ធផល។ រយៈពេល២ថ្ងៃនេះលោកបានព្យាយាមឆ្ពុងមួយថ្ងៃ២ដង ញាំទឹកក្តៅ និងវីតាមីនC បច្ចុប្បន្នលោកបាត់ឈឺករ តែនៅតឹងច្រមុះ បាត់ល្ហិតល្ហៃ រីឯកំដៅនៅតែ៣៦.៤ មិនលើសដល់៣៧ ឬ៣៨នោះទេ។

ទោះជាយ៉ាងណាលោកថាពិតជាសំណាងណាស់ដែលតាំងពីចូលឆ្នាំចិនគឺអត់បានទៅជួបជុំគ្រួសារសោះ ព្រោះរវល់ការងារពេក ទើបតែយប់ម៊ិញបានគាត់ដឹងរឿងពេលពត៌មានចុះ បានត្រឹមខលសួរសុខទុក្ខ។

ទោះជាលទ្ធផលបែបណាលោកតាំងស្មារតីថានិងរឹងមាំ ប្រយុទ្ធប្រឆាំង តស៊ូជាមួយជំងឺមួយនេះអោយដល់ទីបំផុត។ ជាមួយគ្នានេះលោកស្នើឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដវាពិតជានៅកៀកកិតក្បែខ្លួនយើងគ្រប់ទិសទី ដែលយើងមើលនិងភ្នែកមិនឃើញ ប្រុងប្រយ័ត្នខ្លាំងណាស់ ចុងក្រោយនៅតែជៀសមិនផុត តែលោកមិនបន្ទោសនណាម្នាក់ទេ ត្បិតយើងគ្រប់គ្នាសុទ្ធតែប្រុងប្រយ័ត្នអស់លទ្ធភាព ក៏គ្មាននណាចង់ឈឺ គ្មាននណាចង់អោយឆ្លងទៅគេ គ្មាននណាដឹងមុនថាខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ បើគ្រប់យ៉ាងកើតត្រឹមមួយប៉ព្រិចភ្នែក។ សូមបួងសួងវត្ថុសក្តិសិទ្ធជួយបីបាច់ថែររក្សាពលរដ្ឋខ្មែរគ្រប់រូបអោយសុខសប្បាយជៀសផុតពីជំងឺកាចសាហាវមួយនេះ។ ដាច់ខាតកុំទ្វេសប្រហែសអោយសោះ ចូរចងចាំថា កូវីដមើលយើងឃើញ តែយើងមើលវាមិនឃើញនោះទេ។

លោកក៏សូមអរគុណពុកម៉ែបងប្អូន ថ្នាក់ដឹងនាំក្រុមហ៊ុនហង្សមាស ដែលលោកបានខលមកសួរសុខទុក្ខក្មួយរហូត ពិសេសក្រុមគ្រួសាររបស់លោក និងអ្នកគាំទ្រទាំងអស់របស់លោក៕

Facebook Comments
Loading...