បុរសម្នាក់បើកម៉ូតូទៅបុកគោរយន្តកន្ត្រៃដឹកក្ដាបន្ទះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនឹងកន្លែង

0
601

ស្វាយរៀង ៖ បុរសម្នាក់បើកម៉ូតូទៅបុកគោរយន្តកន្ត្រៃដឹកក្ដាបន្ទះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនឹងកន្លែង ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ១៣ចន្លោះគីឡូម៉ែត្រ៤៨និង៤៩ ត្រង់ចំណុចភូមិវត្តឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះម៉ី ហ៊ា អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹង ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកDH88 ពណ៌ក្រហម អត់ស្លាកលេខខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកគោយន្តកន្ត្រៃដឹកក្ដាបន្ទះមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។

បើតាមអ្នកភូមិបានដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកDH៨៨ ពណ៌ក្រហម អត់ស្លាកលេខស្ថិតនៅលើផ្លូវជាតិលេខ១៣ចន្លោះគីឡូម៉ែត្រ៤៨និង៤៩ ក្នុងទិសខាងជើងមកត្បូងដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃមួយគ្រឿង ម៉ាកTOTO ដឹកក្ដាបន្ទះចំនួន៥៥សន្លឹក ពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលអោយស្លាប់ភ្លាមៗនឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់និងធ្វើការវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត។

សមត្ថកិច្ចបានបញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៏មូលហេតុដោយសារអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

Facebook Comments
Loading...