អតីតកីឡាករ​ជើង​ចាស់​Ronaldo បានលុយចំនួន១លាន​អឺរ៉ូក្នុង១ឆ្នាំដដែលបើទោះមិនបានលេងឲ្យក្លឹបReal Madrid ក៍ដោយ

0
910

កីឡាបរទេស ៖ ក្លឹប Real Madrid នៅចាយលុយឲ្យអតីត​ជើង​ចាស់​លោក Ronaldo ចំនួន១លាន​អឺរ៉ូក្នុង១ឆ្នាំ រយៈពេល៦ឆ្នាំមកហើយ ក្នុង​នាម​ជា​អ្នក​ឈរ​ឈ្មោះ​ជា ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ក្លឹបចាប់​តាំង​ពី​ឆ្នាំ២០១៦មក ដោយ​គ្មាន​ការ​បង់ពន្ធ​ចូល​រដ្ឋាភិបាល​នៅ​ប្រទេស​អេស្ប៉ាញ​អ្វី​ឡើយ។

តាម​របាយការណ៍​ពី Infolibres ​ចុះ​ផ្សាយ​ថា ក្លឹប Real Madrid ​បាន​ទូទាត់​រៀងរាល់​ឆ្នាំ​ឲ្យ​អតីត​ជើង​ចាស់​លោក Ronaldo De Lima ចំនួន១លាន​អឺរ៉ូ ក្នុង១ឆ្នាំ ដោយ​គ្មាន​ការ​បង់ពន្ធ​ចូល​រដ្ឋាភិបាល​នៅ​ប្រទេស​អេស្ប៉ាញ​អ្វី​ទាំង​អស់។ នោះ​ក្នុង​នាម​ជា​អ្នក​ឈរ​ឈ្មោះ​ជា Club Ambassador ឬ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ក្លឹប ដែល​មិន​ស្ថិត​ក្នុង​កុងត្រា​មាន​សុពលភាព​ច្បាស់លាស់ ទើប​អនុញ្ញាត​ឲ្យ​ទទួល​បាន​ប្រាក់​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ​ចូល​រដ្ឋ។

នោះ​គឺ​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៦ ដោយ R9 ត្រូវ​បាន​ចាត់តាំង​ជា​ឯកអគ្គរដ្ឋទូត​នៅ​ក្លឹប Real Madrid ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធាន​ក្លឹប​លោក Florentino Perez ហើយ​កាល​នោះ​ក៏​មាន​ឈ្មោះ​របស់ Robert Carlos និង Raul Gonzalez ផង​ដែរ ប៉ុន្តែ​មិន​ច្បាស់​ថា​ពួក​គេ​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប៉ុន្មាន​នោះ​ទេ។

រំឭក​ដែរ​ថា Ronaldo ប្រេស៊ីល​បាន​ចុះ​ហត្ថលេខា​ផ្ទេរ​ចេញ​ពី Inter Milan មក​លេង​ឲ្យ​ក្លឹប Real Madrid នៅ​តម្លៃ​ខ្លួន ៣៦៣ លាន​ផោន​កាល​ពី​ឆ្នាំ ២០០២។ ម្ចាស់​ពាន Ballon d’Or ២ សម័យ​កាល រក​បាន ១០៤ គ្រាប់​និង Assist ១១៧ លើក​កំឡុង​ការ​ឈរ​ជើង ៥ ឆ្នាំ​ឲ្យ​ក្លឹប Real Madrid៕

PA PHOTOS / DPA – UK USE ONLY : Madrid’s players (from L) Brasilian striker Ronaldo Luiz, Brasilian defender Roberto Carlos and French midfielder Zinedine Zidane stand next to each other during the UEFA Champions League soccer game Real Madrid against Borussia Dortmund at the Westphalia stadium in Dortmund, Germany, 25 February 2003. The game ended in a 1-1 tie.
Facebook Comments
Loading...